Grace ឈើចាប់ចង់បោកក្បាលអោយស្លាប់ក្រោយពីទទួលទូរស័ព្ទសង្សាកណ្ដាលយប់ហើយឮសម្លេងមនុស្សស្រីផ្សេងក៏នៅជាមួយសង្សាខ្លួន! មានវីដេអូ

គឺជាតារាស្រីម្នាក់ទៀតដែរអាចចាត់ទុកបានថាល្អឥខ្ចោះតែម្ដង សម្រាប់តារាស្រីស្បែកសខ្ចីយ៉ាង Grace-Kanklao ដែលមានស្នាដៃការងារល្បីៗជាច្រើនរាប់តាំងពីចូលក្នុងសិល្បៈដំបូង ហើយក៏ទទួលបានការគាំទ្រនិងពាន់រង្វាន់ជាច្រើនទៀត

នៅពេលដែលទទួលការអញ្ជើញជាភ្ញៀវកិត្តយសក្នុងកម្មវិធី Club Friday Show ផលិតដោយ CHANGE2561 Grace-Kanklao បានបើកចិត្តនិយាយរឿងរ៉ាវក្នុងជីវិតគ្រប់ជ្រុងគ្រប់កន្លោះកន្លៀតអោយប្រិយមិត្តបានស្ដាប់ទាំងអស់គ្នា រឿងរ៉ាវស្នេហាជាមួយនិងកំលោះ Kong please ពេលទាក់ទងគ្នាក៏ល្បី បែកគ្នាក៏ល្បីទៀត ពីការស្រលាញ់បែបសង្សាមកសល់ត្រឹមជាបងប្អូន ហើយក៏បានប្រាប់ថាកំឡុងពេលនៅទំនេរអត់សង្សាហ្នឹងមានអ្នកចូលមកញ៉ែសារសងដល់ទៅ 7 នាក់ មិត្តភ័ក្ដស្និតស្នាលដល់ថ្នាក់ដាក់រហ័សនាមអោយថា ព្រះនាងព្រិលសនិងកំលោះតឿងទាំង 7

ហើយស្នេហាដែលឈឺចាប់បំផុតក្នុងជីវិតរបស់នាង ដែលនាងនៅមិនទាន់រកឃើញចម្លើយពីហេតុការណ៍លើកនិងមិនបានទាល់តែសោះ ថាទូរស័ព្ទរាលដៃខលមិនដឹងខ្លួន ឬក៏ស្រីម្នាក់និងតាំងចិត្តខលមករបស់នាងម៉ោង 4ជិតភ្លឺមានឮសម្លេងមនុស្សនិងសង្សានាងនៅជាមួយគ្នា ជាមួយស្នេហាថ្មីដែលកាន់តែលើកលែងទោស កាន់តែអស់សង្ឃឹម ហើយក៏កាន់តែឈឺចាប់រឿយៗ ទើបសុំប្រើខួរអោយច្រើនជាងបេះដូង ដើម្បីកុំអោយឈឺចាប់ម្ដងទៀត ហើយមួយទៀតយើងដឹងខ្លួនយើងច្បាស់ថាជាមនុស្សរើសច្រើនពិបាកញុំ ពិបាកនៅ ពិបាកគេង ញុំបាយត្រូវតែ 12 ថ្ងៃត្រង់ទើបបាន

អត្ថបទដោយ : នីត្តា