មិនត្រឹមតែជាប្ដីល្អទេតែក៏ជា…..! Matt Peeranee បង្អួតសកម្មភាពផ្អែមល្ហែមខណៈពេលដែល Songkran មិនត្រឹមតែជាស្វាមីទេតែជាអ្វីៗគ្រប់យ៉ាងសម្រាប់នាង! មានវីដេអូ

ទាក់ទងមើលចិត្តគ្នាមួយរយៈធំហើយ សម្រាប់គូរស្នេហ៍តារាស្រីកូនកាត់ Matt Peeranee និងលោក Songkran ដោយគូរនេះមានភាពផ្អែមល្ហែមអោយហ្វេនៗបានតាមដានជារឿយៗ ក្នុងបណ្ដាញសង្គម ទោះបីជាមិនសូវញឹកញាប់តែក៏ឡូយណាស់

យ៉ាងជាក់ស្ដែងអ្នកទាំងពីរទើបតែបង្អួតសកម្មភាពផ្អែមល្ហែមតាមរយៈវីដេអូ តែងមុខហើយជាងតែងមុខនោះគឺ Songkran និងឯងតែងមុខអោយមិត្តស្រីថ្វីត្បិតតែមើលទៅដូចជារឹងៗដៃតែក៏ធ្វើអស់ពីចិត្ត ហើយក្រោយពីតែងមុខរួច កញ្ញា Matt ក៏សរសើរសង្សាយ៉ាងខ្លាំងថាតែងមុខរួចស្អាតអាចទទួលយកបាន “គ្រប់គ្នាមើលទៅដូចលេងៗ ប៉ុន្ដែស្រមោលថ្ពាល់នេះយកជាការបានស្អាតណាស់”

ចំណែកឯខាងកំលោះ Songkran ក៏ឆ្លើយតបថា “ខ្ញុំបានប្រាប់អ្នកហើយថាខ្ញុំបានបញ្ចប់ថ្នាក់សិល្បៈ”

អត្ថបទដោយ : នីត្តា