Pumpui មិនថ្នមខ្លួនយូរទេប្រញាប់ទទួលការងារថតម៉ូតភ្លាម….មិនមែនដោយសារខ្វះលុយទេតែមកពី…..! មានវីដេអូ

មិនធ្លាប់ធ្វើអោយខកចិត្តម្ដងណាឡើយសម្រាប់តារាស្រីស្អាត Pumpui Panthipha ភរិយាជាទីស្រលាញ់របស់តារាចម្រៀងរូបសង្ហា Quint Duval ថ្វីត្បិតតែមានកូនប្រុសដំបូងរួចហើយក្ដី ប៉ុន្ដែរឿងភាពស៊ិចស៊ីរបស់នាងក៏មិនដែលធ្លាក់ចុះ

ហើយជាក់ស្ដែង Pumpui ក៏បានបង្ហាញខ្លួនស៊ិចស៊ីខណៈពេលថតម៉ូត ដោយស្លៀកបំពាក់ជាស្បៃសឺរ៉ូពណ៌បៃតងស្ដើងពេញមួយតួខ្លួន បង្ហាញអោយឃើញរូបរាងដ៏ស្រស់ស្អាតនិងស៊ីអារម្មណ៍បំផុត ព្រមទាំងអមជាមួយនិងប្រយោគថា “ខ្ញុំមានរហ័សនាមថា Hinoki Model @pantipa.a Photographer @khaowoat_10 Stylist : @moiisang Asst.Stylist : @_looknamm @paresiriwan Makeup @arktistry.makeup Hair @yokkyy49”

រឿងនេះហ្វេនៗដណ្ដើមជាន់ជើងគ្នាចូលទៅខមិនភ្លាមៗព្រោះក្រៅពីឈុតស៊ិចស៊ី ហើយអ្វីដែលសំខាន់បូករួមនិងស្ទាយថតម៉ូតរបស់នាង កាន់តែស៊ីអារម្មណ៍មិនចាញ់គ្នានោះទេ អ្នកខ្លះដល់ថ្នាក់និយាយថាស្ទើរតែភ្លេចបាត់ទៅហើយថានាងមានកូនមួយរួចហើយ

អត្ថបទដោយ : នីត្តា