ផុស MV គេជេរព្រាត! Kratae R Siam ចាត់ការអ្នករិះគន់វិញយ៉ាងចាស់ដៃ កុំគិតថាគេឈឺក្បាលនិងសម្ដីរបស់អ្នកឯងលេងខុសមនុស្សហើយ! មានរូបភាព

ក្រោយពី Kratae R Siam ផុស  MV បទថ្មី  MAKE IT RAIN ( MONEY) នៅលើបណ្ដាញសង្គមអោយហ្វេនៗបានទស្សនា ធ្វើអោយគ្រប់គ្នាកើតការភ្ញាក់ផ្អើលជាខ្លាំង ព្រោះសាម៉ីខ្លួនបញ្ចេញអស់ពីកំលាំងនឹងសមត្ថភាពដែលនាងមាន ទាំងក្បាច់រាំនិងឈុតសម្លៀកបំពាក់រោលរាលគ្រប់សកម្មភាព

ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលចូលមករិះគន់ប្រមាថមើលងាយចំពោះក្បាច់រាំ ហើយនិងការតុបតែងខ្លួនរបស់នាងយ៉ាងចាស់ដៃ ជេរបែបធ្ងន់ៗអោយខូចកេរ្ដិ៍ឈ្មោះរបស់នាងដូចជា មីឆ្គួត, គួអោយខ្ពើម, កប្លែង, គ្មានតម្លៃ, ថោក, ……..។ តែក្រោយមក (18 មិថុនា 2022) Kratae ក៏បានចេញមកចាត់ការចំពោះរឿងនេះ ព្រមទាំងទទួលស្គាល់និងដាក់ទៅវិញដោយពាក្យទាំងអស់នេះ

“មីឆ្គួត = ខ្ញុំឆ្គួតនិងការងារ ឆ្កួតនឹងរឿងដែលខ្លួនស្រលាញ់ ឆ្កួតនិងថាមពលហើយហា៊ននិងធ្វើ”

គួអោយខ្ពើម = មិនមែនឈុតដែលរៀបរយត្រឹមត្រូវ អាចជាគួអោយខ្ពើមចំពោះអ្នកដែលមិនចូលចិត្តឈុតបែបនេះ ក៏ថាបាន

កប្លែង = ជាមនុស្សកប្លែងមែន មិនដាក់សម្ពាធ សើចៗសប្បាយៗ 555

ថោក = អត់ថ្លៃមែន ព្រោះឈុតនេះប្រើក្រណាត់អស់តិច

លើស = លើសមែន ជាមនុស្សម្នាក់ដែលលើសគ្រប់យ៉ាង ពេញទំហឹង ច្រើនលើសគ្រប់យ៉ាង 555

អាក្រក់ = បើមើលឃើញថាអាក្រក់ក៏តាមនឹងទៅ តែនេះក៏មិនបានសម្លឹងមើលមនុស្សតែសំបកក្រៅចា​ ពេលឃើញនរណាស្លៀកបែបនេះ ហេតុអ្វីយើងត្រូវទៅទំលាក់តម្លៃខ្លួនរបស់គេនោះ មានតែកោតសរសើរពីជំនឿចិត្តតែគេមាន និងស្រលាញ់ខ្លួន”

Kratae ប្រាប់ទៀតថា មិនថានរណាយល់ឃើញបែបណា មិនចូលចិត្ត ឬមួយស្អប់ ពាក្យអាក្រក់ទាំងអស់នេះក៏មិនអាចបំផ្លាញ់សមត្ថភាពនិងការព្យាយាមរបស់យើងបាន មិនអាចបង្អាក់ពីភាពរីកចម្រើនទៅរបស់ Kratae បានសូម្បីតែបន្ទិច សម័យនេះហើយ នរណាធ្វើអី ចង់ស្លៀកបែបណា គួណាស់តែផ្ដល់សិទ្ធផ្ដល់កិត្តយសដល់គេ មិនមែនមកមើលងាយគ្នា អ្នកដែលជេរ Kratae ធ្លាប់ឈរនៅចំនុចរបស់ Kratae នោះទេ​ គ្មានថ្ងៃយល់ថានិងក្លាយជា Kratae ថ្ងៃនេះ មិនរុះរោយដូចផ្កាកូលាប ព្រមទាំងទុកប្រយោគចុងក្រោយថា “ខ្ញុំនិងធ្វើប​ន្ដទៅទៀត ខ្ញុំនិងដើរតាមក្ដីសុបិន្ដរបស់ខ្លួនឯង ខ្ញុំគ្មានថ្ងៃឈប់ដរាបណាមិនទាន់អស់កំលាំង”

អត្ថបទដោយ : នីត្តា