ច្បាស់ដូចថ្ងៃ! ម្ដាយ Weir Sukonwat បើកបង្ហាញមុខអនាគតកូនប្រសារស្រីហើយស្និតស្នាលគ្នាខ្លាំងណាស់ឃើញមុខហើយសន្លប់ឈរ! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅលើបណ្ដាញសង្គមមួយរំពេច សម្រាប់រូបផុសជាក់ស្ដែងនៅក្នុង IG @patti_naz ដែលមានទាំងប្រយោគខ្លីៗថា  “Love you all”  របស់អ្នកម៉ាក់ Weir Sukonwat

មូលហេតុទៅជាបែបនេះក៏ដោយសារតែរូបថតខាងលើមិនត្រឹមតែបង្ហាញអោយឃើញពីពេលវេលាដ៏សែនកក់ក្ដៅជាមួយសមាជិកគ្រួសារក្នុងឱកាសពិសេស ហើយក៏នៅមានបង្អួតសម្រស់អនាគតកូនប្រសារស្រី អោយហ្វេនៗបានឃើញពីភាពស្រស់និងភាពគួអោយស្រលាញ់យ៉ាងច្បាស់ៗទៀតផង

ដោយរូបភាពនីមួយៗសុទ្ធតែសម្ដែងអោយឃើញពីការពេញចិត្តពេញថ្លើមចំពោះម្នាក់នេះខ្លាំងណាស់ មិនថារូបភាពអ្នកទាំងពីរសម្លឹងមើលមុខញញឹមដាក់គ្នា ឬរូបភាពកៀកចង្កេះយ៉ាងស្និត រហូតទៅដល់រូបថតទៅធ្វើបុណ្យរួមគ្នា

ហើយរឿងនេះក្រៅពីមានហ្វេនៗចូលទៅអោយមេដៃឬបេះដូងហើយ នៅក្នុងខមិនមួយចំនួនទៀតពេញទៅដោយប្រយោគសរសើរជាច្រើនទៀត

អត្ថបទដោយ : នីត្តា