ម៉ែយ៉ាងម៉េចកូនក៏អញ្ចឹងហើយ! Jenni – Nola ចាប់ដៃគ្នាហាត់ប្រាណថាម៉ាក់ពូកែហើយកូនស្រីរឹតតែខ្លាំង! មានវីដេអូ

ជាប់លេខមួយហើយរឿងមុខក្មេងជាងអាយុ សម្រាប់អ្នកម៉ាក់កូនមួយ Janie Alphat ភរិយាស្រីស្អាតរបស់លោក Mickey Non ទោះបីពេលវេលាដើរទៅមុខអស់រយៈពេលប៉ុន្មានឆ្នាំក៏មិនអាចធ្វើ៊អ្វីអ្នកម៉ាក់កូនមួយម្នាក់នេះបានដែរ ឃើញបានតាមរយៈមុខអត់ម្ស៉ៅដែលនាងតែងតែបង្ហាញជាញឹកញាប់

 

អ្វីដែលសំខាន់មើលថែរូបរាងបានយ៉ាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃរាងកាន់តែអេមឡើង ដូចពេលថ្មីៗនេះនាងបានបង្ហាញរូបភាពក្នុងសម្លៀកបំពាក់ហាត់ប្រាណអាវខ្លីចេញក្បាលពោះ ឈរថតរូបនៅលើទោង អមជាមួយនិងឃ្លារថា “ហាត់ប្រាណស្រាលៗ”

រូបបន្ដទៀត Janie ឈរថតរូបជាមួយកូនស្រីតែមួយអូន Nola ក្នុងឈុតហាត់ប្រាណដូចអ្នកម៉ាក់គ្មានខុស ចំណែកឯឃ្លាប្រយោគប្រាប់ថា “ម៉ាក់មានដៃគូរហាត់ប្រាណហើយណាចា” រូបមួយសន្លឹកនេះម៉ាក់ៗញញឹមគួអោយស្រលាញ់ខ្លាំងណាស់ ចំណែកឯកូនស្រីវិញក៏គួអោយខ្នាញ់ណាស់ដែរស្លៀកពាក់ដូចម៉ាក់ហើយនៅធ្វើស្ទាយតាមម៉ាក់បានល្អទៀត

អត្ថបទដោយ : នីត្តា