ហង្សខ្មៅ ម៉ូតរ៉ូបរបស់តារាស្រី Sririta ពាក់ចូលរួមកម្មវិធី សម្រស់សេដ្ឋីនីទទួលបានការចាប់អារម្មណ៍…

ស្រស់ស្អាតអលង្ការសមនឹងតំណែងសេដ្ឋីនីសម័យថ្មីខ្លាំងណាស់ សម្រាប់មួយឈុតនេះរបស់តួឯកស្រីជើងចាស់នាង Sririta Jensen ឈុតរ៉ូបហង្សខ្មៅគូជាមួយគ្រឿងពេជ្រចែងចាំង ធ្វើឲរូបនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធី។

ដោយតារាស្រីនាង Sririta បានតុបតែងកាយជាមួយឈុតរ៉ូបយ៉ាងស្រស់ស្អាតនេះដើម្បីទៅចូលរួមកម្មវិធីគ្រឿងអលង្ការ Cartier រៀបចំឡើងនៅឯប្រទេសអេស្ប៉ាញ។ ការទៅគ្រៅប្រទេសលើកនេះរបស់នាងក៏មិនមានទៅតែម្នាក់ឯងនោះទេ តែមានស្វាមីរូបសង្ហារទៅជាមួយផងដែរ ជាការទៅរួមកម្មវិធីនិងទៅលំហែរជាគូថែមទៀតផង។​ គួរបញ្ជាក់ផងដែរថាស្វាមីរបស់តារាស្រី Sririta គឺលោក Korn Narongdej ជាអ្នកជំនួញជោគជ័យមួយរូបក្នុងប្រទេសថៃនិងជាទាយាទត្រកូលអ្នកជំនួញមានកេរ្ដិ៍ឈ្មោះជាច្រើនឆ្នាំផងដែរ។ ពេលនេះទាំងគូក៏មានកូនប្រុសគួរឲស្រលាញ់ម្នាក់ហើយ ចំណែកឯម្ដាយវិញក៏នៅតែស្រស់ស្អាតខ្ញង់ទៅកម្មវិធីណាក៏មានឈុតស្អាតៗទាក់ភ្នែកមហាជនឲសម្លឹងមើលគ្រប់គ្នាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ