តួឯកស្រី Bella ឆ្លៀតថ្ងៃសម្រាកនាំអ្នកម្ដាយជាទីស្រលាញ់មកធ្វើបុណ្យនៅវត្ដ ជាការសម្រាកផ្លូវចិត្តយ៉ាងល្អ….

សាងបុណ្យសាងកុសល! តួឯកស្រីនាង Bella Ranee ទោះជាមម៉ាញឹកនឹងកាងារយ៉ាងណា ក៏ឆ្លៀតពេលក្នុងថ្ងៃទំនេរសម្រាកលំហែរ ជូនអ្នកម្ដាយជាទីស្រលាញ់មកធ្វើបុណ្យនៅវត្ដ​ លែងត្រីលែងអណ្ដើក ក្ដីសុខផ្លូវចិត្ត។

តារាស្រីនាង Bella Ranee ពេលនេះជាតួឯកស្រីដ៏ល្បីឈ្មោះមួយរូបក្នុងសិល្បៈថៃ មានរឿងភាគថ្មីនិងភាពយន្ដសម្ដែងជាបន្ដបន្ទាប់។ ថែមរូបនាងក៏មានការថតផ្សព្វផ្សាយពានិជ្ជកម្មនិងកម្មវិធីជួបអ្នកគាំទ្រជាច្រើនកន្លែងទៀត តែទោះជារវល់យ៉ាងណា ក៏រូបនាងតែងឆ្លៀតថ្ងៃទំនេរដើម្បីកំដរអ្នកម្ដាយជាទីស្រលាញ់ និងឆ្លៀតធ្វើបុណ្យធ្វើទានជាញឹកញាប់ផងដែរ។ លើកនេះរូបនាងបាននាំអ្នកម្ដាយមកធ្វើបុណ្យដាក់បាត្រនៅតាមខេត្ដ បរិយាកាសធម្មជាតិខៀវស្រងាត់ បានទាំងបុណ្យបានទាំងចិត្តជ្រះថ្លា ជាការសម្រាកផ្លូវចិត្តយ៉ាងល្អនាថ្ងៃសម្រាក។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ