Nadech យកចិត្តទុកដាក់គ្រប់រឿងដែលទាក់ទងនិងសង្សាសំណព្វចិត្តសូម្បីតែរឿងផ្ទះជាបណ្ដាការក៏ត្រូវសួរ Yaya ព្រោះ…..! មានរូបភាព

ជាប្រធានបទមួយទៀតដែលគ្រប់គ្នាចាប់អារម្មណ៍និងជួយជ្រុមជ្រែងមករហូត ថាពេលណាមួយគូរនេះនិងចូលរោងការនិងគេ Nadech Kugimiya និង Yaya Urassaya 

ជាក់់ស្ដែងនៅពេលអ្នកសារពត៌មានមានឱកាសបានជួប Nadech ខណៈពេលធ្វើដំណើរទៅចូលរួមក្នុងកម្មវិធី Landy Home Flagship Lifestyle Center សាខាថ្មី ទើបអោយខាតពេលសុំសួរសាម៉ីខ្លួនខ្លះទាក់ទងទៅនិងរឿងរ៉ាវស្នេហាជាពិសេសបំផុតនោះរឿង “ផ្ទះបណ្ដាការក្នុងថ្ងៃអនាគត” ថាមានរៀបផែនការឬនិយាយគ្នាខ្លះហើយឬនៅ រួមទាំងរឿងសុខភាពក្រោយពីមានដំណឹងលេចឮថាសាម៉ីខ្លួនទើបទទួលរងការឈឺចាប់បន្ទាប់ហាត់ប្រាណ

ពេលនេះផ្ទះចាប់ផ្ដើមធ្វើឬនៅ?

នៅទេបាទ ទុកមួយលែកសិន (សើច) តាមពិតទៅតាំងចិត្តធ្វើផ្ទះអោយអ្នកម៉ាក់រួចរាល់សិនអោយហើយក្នុងឆ្នាំនេះ ហើយឆ្នាំក្រោយនិងបានរើចូលទៅរស់នៅ ចំណែកឯរឿងផ្ទះការនៅមិនទាន់គិតទេ ចាំមើលសិនថានិងត្រូវរៀបចំយ៉ាងម៉េចល្អ

មានគិតទុកក្នុងចិត្តអីខ្លះទេ?

និយាយពីរឿងសាងសង់ប្រហែលជាត្រូវចាំស្ដាប់គំនិតរបស់គាត់ បើគិតថាសាងសង់រស់នៅជាមួយគ្នា យើងក៏ត្រូវតែស្ដាប់យោបល់គ្នាទៅវិញទៅមកដែរ ចែករំលែកគំនិត ចែករំលែកស្ទាយ ហើយក៏ត្រូវមើលដែលថាអ្វីសំខាន់ អ្វីដែលត្រូវកាត់ចោល វាត្រូវតែនិយាយគ្នាជាមុនសិន តែបើមើលទៅគាត់ក៏ឃើញថាគាត់ជាមនុស្សសាមញ្ញៗដែរទេ សុំត្រឹមតែម៉្យាងទេគឺមានសួនច្បារអោយគាត់ក៏រីករាយណាស់ទៅហើយ

ចឹងបានន័យថាយើងធ្លាប់និយាយគ្នាហើយចំពោះរឿងនេះ?

អត់ទេនៅមិនទាន់បាននិយាយអ្វីទាំងអស់ ធ្លាប់សួរតែចូលចិត្តអ្វីមិនចូលចិត្តអ្វីតែប៉ុណ្ណោះ តែក៏មិនទាក់ទងនិងម៉ូតផ្ទះដែរ សរុបមករឿងផ្ទះមិនទាន់មានគម្រោងអ្វីទាំងអស់ អ្វីដែលច្បាស់ពេលធ្វើផ្ទះត្រូវតែមានសួនអោយគាត់តែប៉ុណ្ណឹងឯង

អត្ថបទដោយ : នីត្តា