Put-Jui មានលុយរាប់លានតែប្រើជីវិតសាមញ្ញធម្មតាសំខាន់នាំកូនក្នុងផ្ទៃចូលចំការប៉េះក្រូចសាវម៉ាវញុំយ៉ាងមានក្ដីសុខ! មានវីដេអូ

ក្រោយពីភរិយាជាទីស្រលាញ់ Jui Warataya ប្រកាសថាខ្លួនកំពុងតែពរពោះកូនដំបូងបានជោគជ័យ ខាងប៉ាៗរូបសង្ហា DJ Put-Putthichai មើលទៅដូចជាថ្នាក់ថ្នមយកចិត្តទុកដាក់មើលថែភរិយាកាន់តែខ្លាំងជាងមុន

ជាក់ស្ដែង DJ Put-Putthichai បាននាំ Jui និងកូនក្នុងផ្ទៃដើរសំដៅទៅចំការម៉ាមីន ក្នុងខេត្តរាជបុរី ដែលជាចំការដែលអ្នកទាំងពីរខិតខំដាំដុះដោយផ្ទាល់ដៃ ហើយលើកនេះសុំដើរតួជាអ្នកស្រែអ្នកចំការ ដើរប៉េះក្រូចឆ្មាមកធ្វើម្ហូបទៀតផង

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ DJ Put នៅខំប៉េះផ្លែសាវម៉ាវមកញុំបង្អួតហ្វេនៗផងដែរ អាចនិយាយបានថាផ្លៃធំៗក្រហមល្អណាស់ ដោយសាម៉ីខ្លួនបានសរសេរឃ្លាប្រយោគថា “ទៅប៉េះក្រូចឆ្មានិងសាវម៉ាវ  @warattaya #ចំការម៉ាមីន”

អត្ថបទដោយ : នីត្តា