គួអោយខ្នាញ់ខ្លាំងណាស់! កូនប្រុស Dew អាយុទើបតែបាន 10ថ្ងៃសោះតែធ្វើមុខធ្វើមាត់ពូកែជាងអ្នកសម្ដែងទៅទៀត….កាត់ទៅរកនរណាកូនប្រុសម្ដាយ! មានវីដេអូ

ក្លាយជាអ្នកម៉ាក់ដៃថ្មីជាផ្លូវការហើយសម្រាប់តារាស្រី Dew Arisara មួយរយៈនេះអាយជីរបស់អ្នកម៉ាក់មានតែរូបកូនប្រុសជាទីស្រលាញ់អូន Silas  Azra Lee ហើយភាពគួអោយស្រលាញ់របស់ព្រះអម្ចាស់តូចមិនអោយចាញ់ប៉ាម៉ាក់នោះទេ ហ្វេនៗឃើញហើយសុទ្ធតែប្រាប់ថាធ្លាក់ក្នុងអន្លង់ស្នេហ៍កំលោះតូចហើយ

យ៉ាងជាក់ស្ដែង Dew Arisara ក៏បានបង្ហោះរូបភាពរបស់កូនប្រុសខ្លួនខណៈពេលដែលមានអាយុទើបតែ 10ថ្ងៃ តែភាពគួអោយស្រលាញ់វិញពេញ 100 ភាគរយចេះធ្វើមុខធ្វើមាត់គួអោយខ្នាញ់ណាស់ ភ្ញាក់ពីគេងមកភ្លាមបង្កើតសំលេងសើចអោយម៉ាក់ៗបានភ្លាមៗ ជាមួយវីដេអូដែលម៉ាក់ៗបានផុសនៅក្នុងអាយជីអមជាមួយឃ្លាថា

“នៅពេលដែលកូនមានអាយុ 10ថ្ងៃតែចេះធ្វើមុខធ្វើមាត់ជាលក្ខណៈពិសេសរបស់ខ្លួនឯង! Wow wow Silassssssssssss #silasezralee #sebsduedate មួយរយៈនេះនៅមើលតែកូនទើបមានតែរូបនិងវីដេអូកូនតែម្នាក់ទេចា”

អត្ថបទដោយ​ : នីត្តា