មែនឬមិនមែន? Toey Jarinporn ពាក្យចចាមអារ៉ាមទាក់ទងជាមួយ Jeto តែខាង Ken-noi ប្រាប់ថាចាំ…..! មានរូបភាព

Ken-noi បញ្ចេញប្រតិកម្មគួអោយសង្ស័យទាំងពីរក្រោយពីសួរពីប្អូនជាទីស្រលាញ់ Toey Jarinporn ទាក់ទងជាមួយ Jeto ពិតមែនឬទេ ប្រាប់ថាមិនដឹងតែសរសើរថាគួអោយស្រលាញ់តើ

នៅតែជារឿងដែលទទួលបានការចាប់អារម្មណ៍ចំពោះស្នេហ៍ថ្មីរបស់តារាសម្ដែងស្រីមាឌល្អិតយ៉ាង​ Toey Jarinporn ដែលបានទុកបេះដូងអោយនៅទំនេរមួយរយៈធំ ប៉ុន្ដែនៅពេលថ្មីៗនេះពិភពលោករបស់នាងបានប្រែក្លាយទៅជាពណ៌ផ្កាឈូកម្ដងទៀត ដោយមុននេះ Toey ធ្លាប់បានផ្ដល់បទសម្ភាសន៍ថារឿងស្នេហាពេលនេះក៏មាននិយាយគ្នាខ្លះដែរ និយាយសន្សឹមៗ សិក្សាមើលចិត្តគ្នាដើម្បីស្គាល់អោយច្រើនជាងនេះសិន ហើយក៏មិនទាន់ត្រៀមខ្លួនក្នុងការបើកបង្ហាញដែរ

មួយវិញទៀតការទៅដើរលេងរបស់នាងមិនមែននាងហោះហើរទៅតែឯងនោះទេគឺមានម្ចាស់ចិត្តទៅជាមួយដែរ ទើបត្រូវបានគេបង្អាប់ពីជាងថតរូបផ្ទាល់ខ្លួនដែលជួយចាំប្រមូលយករូបថតស្អាតៗអោយ ក្រៅពីនេះផេកល្បី Je Moi 108 ក៏បានបើកបង្ហាញតម្រុយខាងប្រុសថាមិនមែនជាបុរសនៅក្នុងសិល្បៈតែជាអ្នកដែលអ្នកសិល្បៈទាំងអស់ស្គាល់ច្បាស់ ហើយអ្វីដែលសំខាន់ធ្លាប់ជាអ្នកកីឡាទៀតផង រឿងនេះអ្នកបណ្ដាញសង្គមបានជីករាវរកឈ្មោះរបស់កំលោះម្នាក់នោះគឺលោក Jeto Paniti អ្នកដឹងនាំកំពូល អតីតកីឡាករវាយកូនគោលលើទឹកកកជម្រើសជាតិថៃ

នៅពេលថ្មីៗនេះ Ken-noi បានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយ ក្នុងឋានៈជាបងប្រុសបងស្រីស្និតស្នាលជាមួយ Toey ខ្លាំង ទើបត្រូវបានគេសួរនូវសំនួរមួយនេះ ប៉ុន្ដែអ្នកទាំងពីរមិនបាននិយាយអ្វីនោះទេក្រៅពីប្រាប់ថា “ចាំអោយស្ដាប់ចេញពីមាត់សាម៉ីខ្លួនគេវិញ បើជារឿងពិតគឺរីករាយណាស់ព្រោះពួកគេគួអោយស្រលាញ់ទាំងពីរនាក់ ឃើញពត៌មានហើយយើងក៏ភ្ញាក់ផ្អើលណាស់ចាំអោយគេចេញមកនិយាយវិញ”

អត្ថបទដោយ : នីត្តា