ស្អាតកប់សារី! Pancake បង្ហាញខ្លួនជាមួយឈុតខ្មៅវែងរឹមជាប់ខ្លួនរាងខ្ពស់សន្លះស្អាតឈ្នះអស់មារសត្រូវ! មានវីដេអូ

Pancake Khemanit ជាតារាស្រីម្នាក់ទៀតដែលបានធ្វើដំណើរទៅចូលរួមកម្មវិធីមហោស្រមអន្ដរជាតិ ប៊ូសានអ៊ិននឺ នៅទីក្រុងប៊ូសាន្ដ ប្រទេសកូរ៉េខាងត្បូង អាចនិយាយបានថាសុទ្ធតែជាតួតំណាងលំដាប់ខ្ពស់របស់ប្រទេសថៃទាំងអស់ហ្នឹង ដោយក្រៅពី Pancake ហើយក៏នៅមាន Aff Taksaorn, Taew Nataporn ហើយនិង Mario Maurer

ហើយរូបភាពស្អាតៗរបស់ Pancake ដែលបានមកដើរលើព្រុំក្រហម ដោយកម្មវិធីនេះនាងបានដើរតួជា “អមរា” ដែលជាស្រីពេស្យាលំដាប់ខ្ពស់ពីខ្សែភាពយន្ដ  “Six Characters MAYA PISOUNG” បង្ហាញខ្លួនក្នុងឈុតដ៏ស្រស់ស្អាតនិងថ្លៃថ្នូរបំផុត ឈុតខ្មៅវែងរឹបជាប់ខ្លួនម៉ាករបស់ Poem ស៊ីនិងសម្បុរស្បែកកាន់តែជះពន្លឺទ្វេឡើងទៀត ធ្វើអោយឃើញបានពីរាងកាយខ្ពស់ស្រលះ ស៊ិចស៊ិតិចៗតែត្រូវចិត្តហ្វេនៗខ្លាំងណាស់

ព្រមជាមួយនិងការដើរ ការធ្វើស្ទាយថតរូបជាតារាបង្ហាញម៉ូតអាជីពរបស់នាងទៀត អាចនិយាយបានថាមើលត្រង់ណាក៏សមសួនទាំងអស់ គ្មានត្រង់ណានោះទេមិនថាជាការតុបតែងមុខឬក៏ជាដំណើរដើរ

អត្ថបទដោយ : នីត្តា