ស្រីក្មេងម្នាក់នោះស្វីតជាង! Janie ស្វីតណាស់ដែរ ជូនពរស្វាមីក្នុងថ្ងៃខួបកំណើតមានទាំងវីដេអូរំជួលចិត្តរបស់…..! មានវីដេអូ

លើកជាគ្រួសារដែលប្រើជីវិតបែបសាមញ្ញធម្មតាមិនឆើតឆាយហ៊ឺហារតែគួអោយស្រលាញ់ខ្លាំងបំផុត សម្រាប់គ្រួសាររបស់តារាសម្ដែងស្រី Janie Thienphosuwan ជាមួយស្វាមីរូបសង្ហា Mickey Non Alphat រួមជាមួយកូនស្រីអូន Nola 

ជាក់ស្ដែង Janie បានចេញមកបង្ហោះបង្ហាញពីរូបភាពដ៏សែនកក់ក្ដៅរវាង Mickey និងអូន Nola ដែលផ្លាស់ប្ដូរគ្នាអោបទៅអោបមក មានទាំងថើបជាកាដូសម្រាប់ថ្ងៃខួបកំណើតរបស់ប៉ាៗ ហើយអ្នកម៉ាក់ក៏នៅមានសរសេរជាសារខ្លីៗជូនពរស្វាមីផងដែរថា  “Happy birthday daddy!” 

ដោយក្រោមកខាងប៉ាៗរូបសង្ហាបានចូលទៅខមិនតបថា “Thank you na ka baby” រឿងនេះមានទាំងមិត្តភ័ក្ដរួមទាំងអ្នកគាំទ្រចូលទៅជូនពេរដល់ម្ចាស់ខួបថែមទាំងមានសរសើរពីភាពគួអោយស្រលាញ់របស់ប៉ាកូនគេទាំងពីរនាក់ផងដែរ

អត្ថបទដោយ : នីត្តា