អូសហូសុំសន្លប់ឈរ! Mew Nittha ឈុតចូលរួមកម្មវិធីធ្វើអោយមហាជនគាំងដង្ហើមខាងមុខជិតស្អាតតែខាងក្រោយវាលដល់…..! មានរូបភាព

កម្មវិធី OMEGA Her Time ក្នុងរាត្រីថ្ងៃទី 10 វិច្ឆកា ធ្វើអោយ ផាក ផារ៉ាហ្គន ផ្សារទំនើប សៀម ប៉ារ៉ាហ្គន ណែនចង្អៀតព្រោះតែមានការបើកបង្ហាញខ្លួនតារាល្បីៗពីប្រទេសកូរ៉េ Han So Hee មកកាន់ប្រទេសថៃក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកថ្មីបំផុត OMEGA អាចនិយាយបានថាកម្មវិធីនេះប្រជុំទៅដោយតារាល្បីៗ

រួមជាមួយតារាស្រីអ្នកម៉ាក់កូនមួយរូបស្រស់យ៉ាង Mew Nittha ដែលបានមកចូលរួមក្នុងកម្មវិធីនេះដែរ សូមជំរាបថាសម្រស់របស់ម៉ាក់ៗពិតជាស្រស់ស្អាតឆើតឆាយខ្លាំងណាស់ បង្ហាញខ្លួនជាមួយឈុតពណ៌ស្វាយ មើកពីខាងមុខជិតល្អណាស់​តែបើ Mew បែរខ្នងវិញគឺស៊ិចស៊ីឈ្នះអស់មារសត្រូវ វាលខ្នងរហូតទៅដល់ត្រគៀកបង្ហាញអោយឃើញសាច់សខ្ចីគ្មានស្លាក់ស្នាមម៉ត់រលោងឈឹងតែម្ដង

ក្រៅពីឈុត Mew ស្អាតទាក់ភ្នែកហើយ ក្នុងកម្មវិធីនេះនាងទៅបានធ្វើអោយគ្រប់គ្នាលួចច្រណែនតិចៗដែរព្រោះថានាងបានថតរូបគូរជាមួយតារាស្រីពេញដោយប្រជាប្រិយភាព Han So Hee ទៀតផង

អត្ថបទដោយ : នីត្តា