បែកគ្នាមែនឬបែកគ្នាលេង! Matt Peeranee ស្ងប់ស្ងាត់មួយរយៈបង្ហាញខ្លួនសារជាថ្មីជាមួយសារនៃការចែកផ្លូវ….! មានរូបភាព

Matt Peeranee បានបង្ហោះសារសោកសៅកាត់ចិត្តកាត់ថ្លើមដូចជាប្រាប់ពីសញ្ញានៃការបែកបាក់ស្នេហា អ្នកបណ្ដាញសង្គមផ្ញើរកំលាំងចិត្តព្រោងព្រាត

តើមានរឿងអ្វីកើតឡើងចំពោះតារាសម្ដែងស្រី Matt Peeranee ម្ចាស់ចិត្តរបស់លោក Songkran ព្រោះការផុសនៅក្នុង IG story ដូចជាប្រយោគសារដ៏សោកសៅខ្លាំងណាស់​ដូចជាការប្រាប់ថាកំពុងកាត់ចិត្តកាត់ថ្លើមរឿងប្រេះឆាស្នេហា ដោយនៅក្នុង story នីមួយៗសរសេរថា “ស្រីមិនស្អាតក៏ត្រូវអង្គុយញុំបាយតែម្នាក់ឯង, មនុស្សមិនស្អាតក៏ត្រូវមើលការងារខ្លួនឯង….ហត់បន្ទិចហើយណា”

ក្រៅពីនេះក៏នៅមានចែករំលែកសារពីសៀវភៅមួយក្បាលដែលមានសរសេរថា “សញ្ញានៃការចាកចេញ….” អើម ស្រេចតែតាមហ្នឹង” គឺជាពាក្យដែលគួអោយខ្លាចបំផុត ជាពាក្យដែលបញ្ចាក់ថាស្នេហាកំពុងតែអស់ផ្លូវដើរ ព្រោះលែងយកចិត្តទុកដាក់បន្ដទៀតហើយ”

គ្រប់គ្នាឃើញហើយផ្ញើរកំលាំងចិត្តដល់នាងជាច្រើនទោះជាមិនទាន់ដឹងច្បាស់ថាជារឿងអ្វីអោយប្រាកដក៏ដោយ

អត្ថបទដោយ : នីត្តា