លំដាប់ម៉ាក់ៗចា! Nana ផុសអគុណមហាមិត្តចំពោះមិត្តភាពដែលមានចំពោះគ្នាក្រុមស្រីស្អាតលំដាប់ម៉ាក់ៗមកជប់លៀងជុំគ្នាក្នុងថ្ងៃ…..! មានវីដេអូ

បើសិននិយាយរឿងមិត្តភាពរបស់ក្រុមតារាៗច្បាស់ជាមិនភ្លេចឈ្មោះរបស់ក្រុម “ក្រុមទេពអប្សរ” គឺជាការប្រមូលផ្ដុំគ្នាក្រុមតារាសម្ដែងលំដាប់ប្រទេសនិងជួរមុខ យ៉ាង Janie Tienphosuwan, Woonsen Wiritthipha, Paula Taylor, Ann Alicha, Nana Raibena ហើយនិង Janesuda Panto ដែលតែងតែកៀកករគ្នាដើរឆ្លងរឿងរ៉ាវពិបាកៗមកជាច្រើនរួមគ្នា

ហើយនៅពេលថ្មីៗនេះក្នុង IG របស់អ្នកម៉ាក់កូនភ្លោះ បានផុសទាំងរូបភាពនិងវីដេអូក្នុងបរិយាកាសជួបជុំគ្នាជាមួយមិត្តភ័ក្ដក្នុងក្រុម ញុំបាយល្ងាចជុំគ្នាជប់លៀងខួបកំណើតរបស់ខ្លួន ព្រមទាំងមានសរសេរជាប្រយោគថា “អគុណសម្រាប់មិត្តភាពដ៏សែនល្អនិងស្រស់ស្អាតបែបនេះ មើលថែគ្នាមករហូត ហើយនិងនៅតែមើលថែគ្នាបែបនេះរហូតតទៅទៀត ស្រលាញ់ពួកឯងណាស់ៗៗៗជាប់គ្នារហូត  #ក្រុមធា្លក់ទឹកមិនលង់ធ្លាក់ភ្លើងមិនឆេះ”

បណ្ដារអ្នកគាំទ្រនាំគ្នាចូលមកខមិនជូនពរម្ចាស់ខួបព្រោងព្រាតថែមទាំងកោតសរសើរចំពោះក្ដីស្រលាញ់និងមិត្តភាពរបស់ក្រុមមិត្តភ័ក្ដ

អត្ថបទដោយ : នីត្តា