អាយដលឆ្លងប៉ុស្ដិ៍ទូរទស្សន៍! Janie រៀបរាប់ពីភាពគួអោយស្រលាញ់របស់ Mick Thongraya ខណៈពេលទៅចូលរួមការងារជាមួយគ្នា! មានវីដេអូ

ធ្វើអោយអ្នកគាំទ្ររឿងភាគស្រែកភ្លាត់មាត់ភ្លាត់សម្លេងភ្លាមៗសម្រាប់រូបផុសដែលត្រូវបាននាំយកមកបង្ហោះនៅលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួនឈ្មោះ @janienineeleven របស់តារាស្រីស្អាតលំដាប់ជួរមុខមុខយ៉ាង Janie Alphat Na Pomphet 

ទាំងអស់នេះក៏ដោយសារតែ រូបភាពផុសជារូបថតរួមគ្នារវាងសាម៉ីខ្លួនជាមួយ Mick Thongraya  ដែលអាចនិយាយបានថា មិនសូវជាបានឃើញញឹកញាប់នោះទេ

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់នោះទេ ព្រោះសកម្មភាពនិងស្ទាយថតរូបរបស់អ្នកទាំងពីរស្និតស្នាលគ្នាខ្លាំងណាស់ ចំណែកឯខាងរៀមច្បងស្រីស្អាត នៅបានសរសេរឃ្លារៃរាប់ប្រាប់ពីខណៈរបស់អ្នកកំលោះរូបសង្ហា អោយហ្វេនៗបានដឹងថា

“ថ្ងៃនេះអ្នកប្រាប់ថាមកធ្វើការមកជួបប្អូនដែលគួអោយស្រលាញ់ ហើយនិស័យល្អខ្លាំងណាស់ mik_thongraya”

ហើយរឿងនេះក្រៅពីទទួលបានចំនួនអ្នកឡាយពីបណ្ដារហ្វេនៗបានច្រើនហើយ គ្រប់គ្នានៅប្រាប់ក្នុងន័យតែមួយទៀតថា អ្នកទាំងពីរពិតជាគួអោយស្រលាញ់ខ្លាំងណាស់

អត្ថបទដោយ : នីត្តា