ប្ដីស្រលាញ់ស្ទើរលេប Dan អោប Pettie ផ្អែមល្ហែមកណ្ដាលព្រិលស-រំលឹកអនុស្សាវរីយ៍កាលពីចាប់ផ្ដើមស្រលាញ់គ្នាថ្មីៗ! មានរូបភាព

អៀនហ្វនៗណាស់ Dan Worawech អោប Pettie Ungsumalin ផ្អែមល្ហែមជាងស្ករតាំងម៉ែកណ្ដាលព្រិលពណ៌ស ដើម្បីរំលឹកអនុស្សាវរីយ៍កាលពីចាប់ផ្ដើមស្រលាញ់គ្នាដំបូងៗ

សក្ដិសមជាគូរស្នេហ៍ផ្អែមល្ហែមពិតៗ សម្រាប់គូរស្វាមីភរិយា Dan-Pettie ដោយអ្នកទាំងពីរទៅដើរលេងជាមួយគ្នាយូរថ្ងៃនៅប្រទេសជប៉ុន ដំណើរកំសាន្ដក្រេបទឹកឃ្មុំបន្ទាប់ពីរៀបការហើយ ព្រមទាំងមានបង្ហោះរូបភាព​បង្អួតហ្វេនៗអោយបានច្រណែនតាមៗគ្នា

ជាក់ស្ដែងកំលោះ Dan បន្ថែមភាពរ៉ូមែនទិកដោយការអោបភរិយាជាទីស្រលាញ់កណ្ដាលព្រិលពណ៌សរត្រជាក់ៗ ដោយមានទាំងសរសេរឃ្លាថា “ចាំបានថាបងបាននាំអូនមកទីនេះលើកដំបូងតាំងតែយើងទើបជាសង្សាគ្នាថ្មីៗ ពេលហ្នឹងយើងទៅដើរលេងមិនសូវពូកែទេ បងចេះតែទៅៗអូសអូនទៅនេះទៅនោះ ដើរវង្វេងទៅមកៗប៉ុន្ដែត្រូវធ្វើមុខមិនដឹងធ្វើដូចគ្មានរឿងអ្វីកើតឡើងចឹង (តែអូនមុខដូចជាឆ្ងល់ហើយ) ចុងក្រោយបងក៏ចាប់ដៃអូនដើរឡើងភ្នំមើលផ្កាយដ៏ស្រស់ស្អាតនៅកន្លែងដែលមើលទៅគួអោយឆ្ងល់ រហូតដល់ពេលខាងលើកាន់តែត្រជាក់ខ្លាំង ថ្ងៃនោះបងក៏អោបអូនបែបនេះដែរ ខុសគ្នាពីថ្ងៃនេះបងអោបអូនណែនៗហើយយូរៗជាងមុននោះអី  #DanPattieHoneymoon”

រឿងនេះធ្វើអោយហ្វេនៗអៀនជំនួសាម៉ីខ្លួនមួយរំពេច ហើយក៏ចូលទៅខមិនសរសើរពីភាពគួអោយស្រលាញ់របស់អ្នកទាំងពីរច្រើនផងដែរ

អត្ថបទដោយ : នីត្តា