Yaya ជូនពរថ្ងៃកំណើតសង្សាសំណព្វចិត្តបង Nadech ដោយពាក្យខ្លីៗតែផ្អែមល្ហែមស៊ីអារម្មណ៍ខ្លាំងណាស់! មានរូបភាព

ផ្អែមល្ហែមមិនដែលអោយចាញ់នរណានោះទេហើយក៏មិនក្រែងចិត្តអ្នកនៅជុំវិញខ្លួនដែរ សម្រាប់តារាស្រីញញឹមស្រស់ Yaya Urassaya ជាមួយតារាប្រុសរូបសង្ហានិងទីពេញនិយមយ៉ាង Nadech Kugimiya ដែលតែងតែចេញមកបង្ហាញស្នេហាផ្អែមល្ហែមដែលអ្នកទាំងពីរមានចំពោះគ្នាទៅវិញទៅមក

ជាក់ស្ដែង Yaya Urassaya ក៏បានផុសរូបភាពខណៈពេលទទួលទានអាហារពេលយប់ក្នុងថ្ងៃខួបកំណើតរបស់បង Nadech គម្រប់ខួប 31 ឆ្នាំជាផ្លូវការកាលពីថ្ងៃទី 17 ធ្នូ ព្រមទាំងបានសរសេរប្រយោគជូនពរដល់មិត្តប្រុសខ្លីៗតែមាន័យច្បាស់លាស់ថា  “Happy Birthday my love”

រឿងនេះក្រៅពីហ្វេនៗបានត្រជាក់ភ្នែកត្រជាក់ចិត្តហើយ នៅនាំគ្នាទៅចូលរួមជូនពរ Nadech យ៉ាងច្រើនពេញប្រទេស ហើយថែមទាំងមានបង្អាប់អ្នកទាំងពីរថែមទៀតផង

អត្ថបទដោយ : នីត្តា