មិនដែលឃើញតារាស្រីសារភាពបែបនេះពីមុនមកទេ!! ម៉ែ chomismaterialgirl ផុសប្រាប់ចំនុចថ្លោះធ្លោយរបស់ខ្លួនជាលើកដំបូង!!

ត្រូវបានគេចាត់ចូលជាតារាស្រីរឹងមាំ មានសមត្ថភាព និងមានវិជ្ជាជីវ:ខ្ពស់តាំងពីដើមរហូតមកទល់សព្វថ្ងៃនេះ សម្រាប់អ្នកនាង chomismaterialgirl តារាសម្តែងនិងពិធីការិនីដែលមិនធ្លាប់បង្ករអោយមានរឿងអាស្រូវ ឬធ្វើការងារចេញមកមិនល្អបណ្តាលអោយអ្នកគាំទ្រខកចិត្តសូម្បីម្តង។ ចុងក្រោយមានរឿងអ្វីកើតឡើង…ហេតុអ្វីម៉ែ Choom ផុសទាល់គំនិតជាមួយសកម្មភាពរបស់ខ្លួនដូចច្នេះ?!!
ថ្មីៗនេះតារាស្រីបានផុសរូបកូនប្រុសស្រីក្នុងឈុត Christmas ស្រស់ស្អាតព្រមជាមួយសារសសេរថា “Me : មិនយល់ពួកដែលចូលចិត្តផុសតែរូបកូនខ្លួនឯង!
Also me : 🌬🌬🌬⚡️🌪⚡️🌪🌬🌬⚡️⚡️🌪🌬🌬🌬⚡️🌪🌬⚡️🌪🌬🌬🌬🌬⚡️🌪⚡️🌪🌬🌬🌬🌪⚡️🌬🌬🌬 (ផុសរូប អាប៊ីហ្កេល អាប៊ីហ្កេល អាប៊ីហ្កេល សាយហ្វា ផាយុ សាយហ្វា ផាយុ អាប៊ីហ្កេល អាប៊ីហ្កេល អាប៊ីហ្កេល …..)។
ដែលមាន័យថាម៉ែ chomismaterialgirl ព្រមទទួលស្គាល់ហើយថាពេលនេះគាត់កំពុងក្លាយជាពួកមនុស្សគាត់ធ្លាប់ធុញកាលពីមុន បច្ចុប្បន្នម៉ែលែងហ៊ានឌៀលថាគេគួរអោយរំខាន ផុសតែរូបកូនៗទៀតហើយ 😂😂😂😂។ សរុបមកធ្លាប់វាយតម្លៃគេ ឆ្ងល់គេពីមុនបានធ្លាក់មកលើខ្លួនឯងទាំងអស់ហើយពេលនេះ ម៉ែហួសចិត្តនឹងខ្លួនឯងរហូតផុសនាំគេសើចចំអក់ខ្លួនឯង។

អត្ថបទដោយ សា