Baifern វេចខោវអាវដាក់បង្វិចហោះហើរទៅប្រសទេសអង់គ្លេសតែគ្រប់គ្នាខំពង្រីករករូបភាពរបស់ខាងប្រុសចង់ដឹងថាឆ្នាំនេះនិងមាន……! មានវីដេអូ

Baifern Pimchanok ហោះហើរទៅដើរលេងនៅប្រទេសអង់គ្លេស មានតែអ្នកចាំពង្រីកមើលថាទៅជាមួយម្ចាស់ចិត្តដែលឬអត់ តើរូបភាពគូរថ្ងៃបុណ្យអែលមានមកផ្ញើរហ្វេនៗដែរឬអត់

បានឱកាសល្អក្នុងការឈប់សម្រាកដើរលេងហើយសម្រាប់តារាសម្ដែងស្រីកំពុងពេញនិយមយ៉ាង Baifern Pimchanok ដែលជាក់ស្ដែងនាងបានប្រមូលខោវអាវទៅដើរលេងដល់ប្រទេសអង់គ្លេសដើម្បីទៅឆ្លងឆ្នាំថ្មីនិងបុណ្យណូអែល ហើយដំណើរកំសាន្ដលើកនេះ Baifern  បានផុសរូបភាពស្អាតៗជាច្រើនសន្លឹកខណៈពេលដើរលេងនៅ​ទីក្រុង​ឡុ​ង រួមជាមួយអាហារដ៏អស្ចារ្យ អាចនិយាយបានថាគ្រាន់តែឃើញភ្លាមចង់ទិញសំបុត្រយន្ដហោះៗទៅដើរលេងជាមួយដែរ

ហើយដំណើរកំសាន្ដនេះអ្នកគាំទ្រដង្ហែរគ្នាចូលទៅពង្រីករូបភាពតាមរក Nine Napat ពេញទឹកពេញដី ថាមានទៅជាមួយគ្នាដែរឬអត់ ព្រោះនេះជាពេលល្អណាស់ក្នុងការសម្រាកដើរលេងយូរថ្ងៃ

មិនដឹងថាបុណ្យណូអែលឆ្នាំនេះសាម៉ីខ្លួនខាងស្រីនិងមានរូបភាពគូរមកផ្ញើរហ្វេនៗឬអត់ទេ

អត្ថបទដោយ : នីត្តា