យីកូនអត់ស្គាល់តារាល្បីទេអី! Chompoo Araya ចាប់ Shayfa-Phayu ថតរូបជាមួយតារាប្រុសរូបសង្ហាល្បីឈ្មោះពីរនាក់នេះតែកំលោះតូចទាំងបែរជា….! មានវីដេអូ

អាចនិយាយបានថាពេញនិយមខ្លាំងណាស់ សម្រាប់ក្រុមតារាចម្រៀង looks like a bad  ព្រោះសូម្បីតែអ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ក៏គាំទ្រពេញចិត្តថ្លើមមិនធម្មតាដែរ តែមានអ្នកពេញចិត្តខ្លាំងជាងអ្នកម៉ាក់ Shayfa-Phayu ដែលស្រលាញ់និងស្គាល់បទចម្រៀងមួយបទនេះច្បាស់ណាស់ ហើយនៅពេលឱកាសមាសឱកាសប្រាក់មកដល់បានជួបនិងម្ចាស់បទភ្លាមចាប់កូនៗថតរូបភ្លេត

ជាមួយភាពគួអោយស្រលាញ់របស់ម៉ាក់កូនដែលត្រូវបានយកមកចែករំលែកនៅក្នុង IG ឈ្មោះ @polyplus_jad_hai  ជាខណៈពេលថតក្រៅឆាកក្នុងកម្មវិធី 3ZAP មានម្ចាស់ចម្រៀងពីររូបដ៏ស្រស់សង្ហាលោក  Paper Planes មេក្រុម looks like a bad ត្រូវបានអញ្ជើញមកធ្វើជាភ្ញៀវកិត្តិយស ទើបធ្វើអោយម៉ែ Chom ចាប់កូនចាប់ចៅថតរូបជាមួយព្រោងព្រាតថែមទាំងប្រាប់កូនៗថា “លឿនឡើង ម៉ែប្រញាប់យកទៅផុសក្នុង​ IG” រួមជាមួយការប្រៀនប្រដៅកូនអោយមានសីលធម៌នៅតែដូចដើម ព្រោះមុនពេលត្រលប់ទៅកន្លែងវិញម៉ែប្រាប់អោយសំពះលានិងអគុណបងៗយ៉ាងគួអោយស្រលាញ់

ហើយខមិនរបស់ហ្វេនៗកោតសរសើរពីកំលោះតូចទាំងពីរច្រើនណាស់

អត្ថបទដោយ : នីត្តា