Ouan-Rangsit ស្វាមីសែនល្អទិញឡានទំនើបជូនភរិយាតែហ្វេនៗចាប់អារម្មណ៍រឿងមួយនេះជាងទៅវិញ! មានវីដេអូ

ជាគ្រួសារដ៏គួអោយស្រលាញ់និងកក់ក្ដៅបំផុតសម្រាប់គ្រួសារតារាសម្ដែងប្រុស Ouan-Rangsit ព្រោះបន្ទាប់ពីបានកាន់ដៃសាងគ្រួសារជាមួយតារាបង្ហាញម៉ូតជនជាតិកូរ៉េ Park Hyun SunMango ក៏មានកូនប្រុសដំបូងម្នាក់អូន Roha ជាចំណងដៃ គ្រប់យ៉ាងក៏ពេញទៅដោយក្ដីសុខទាំងអស់

ជាក់ស្ដែង Ouan-Rangsit បានជះលុយទិញកាដូជូនភរិយាជាទីស្រលាញ់ជាឡានទំនើបមានស្លាក់លេខល្អខ្លាំងណាស់ បើកជូនដល់ផ្ទះ ហើយចំណែកខាងភរិយាវិញក៏សប្បាយចិត្តខ្លាំងណាស់ដែរថែមទាំងមានផុសវីដេអូអមជាមួយសារថា “ស្វាមីរបស់ខ្ញុំ ថ្ងៃបងពិតជាគួអោយស្រលាញ់បំផុត អគុណខ្លាំងណាស់ចា 남편(님)의 선물 잘 타구 다니께유 감사합니다  #자랑질 #태국”

រឿងនេះធ្វើអោយហ្វេនៗប្រញាប់ចូលទៅសម្ដែងការរីករាយជាមួយសាម៉ីខ្លួនខាងស្រី ថែមទាំងសរសើរដល់ស្វាមីសែនល្អយ៉ាង Rangsit ទៀត ពិតជាកំពូលអ្នកស្រលាញ់កូនប្រពន្ធពិតៗ តែមានរឿងគួអោយចាប់អារម្មណ៍ទៀតនោះគឺ Mango ស្អាតខ្លាំងណាស់រាងតូចច្រលឹងខ្ពស់ស្អាតមែនទែន

អត្ថបទដោយ​ : នីត្តា