យ៉ាងណាក៏នៅស្អាតសម្រាប់បង! Bow Maylada បង្អួតផ្ទៃមុខបន្ទាប់ពីចូលគេងបានឆ្អែតមួយថ្ងៃលទ្ធផលសន្លប់ឈរចា! មានវីដេអូ

ស្អាត ឆ្លាត ពូកែ គួអោយស្រលាញ់ គ្រប់គ្រឿងតែម្ដង សម្រាប់តួ​ឯកស្រីថ្ពាល់នំប៉ាវយ៉ាង Bow Maylada នាងតែងតែចែកចាយស្នាមញញឹមមកផ្ញើរហ្វេនៗទាំងនៅក្នុងកញ្ចក់ទូរទស្សន៍ និងលើបណ្ដាញសង្គម ជាប់ជានិច្ច

ហើយក៏រួមទាំងសក​ម្មភាពជាក់ស្ដែងដែលសាម៉ីខ្លួនបានបង្ហោះនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ  @bow_maylada អមជាមួយប្រយោគសារដ៏គួអោយស្រលាញ់ខណៈពេលនាងបានចូលគេងឆ្អែតគ្រប់គ្រាន់

“គេងឆ្អែតក្រោកយឺត 1ថ្ងៃរបស់ Bow ស្បែកមានសំណើម រលោងពេញ ពេញចិត្តណាស់ គ្រាន់តែក្រោកពីគេងភ្លាមគាត់ឃ្លានយកតែម្ដង រត់អោយលឿនៗដល់ពេលរត់ចុះទៅដល់ខាងក្រោម ម៉ែប្រាប់ថាល្មមឈប់ (បានហើយកូនធាត់ហើយ) សោកសៅៗៗ”

ច្បាស់ណាស់ថារៀងនេះធ្វើអោយហ្វេនៗចូលមកអោយបេះដូងនិងរូបសើចពេញទឹកពេញដី ខមិនបង្អាប់ផងខមិនសរសើរពីសម្រស់ផង តែពិតជាគួអោយស្រលាញ់ពិតមែន

អត្ថបទដោយ  នីត្តា