យូរណាស់ទំរាំបានឃើញមួយវគ្គនេះ! Aum Patchrapa បង្ហោះវីដេអូមួយធ្វើអោយអ្នកបណ្ដាញសង្គមកោតសរសើរមិនឈប់ថានាងពិតជាវ៉ៃបានល្អ! មានវីដេអូ
Aum Patchrapa បើកបង្ហាញរូបភាពដ៏សែនសប្បាយរីករាយនៅក្នុងប្រទេសជប៉ុន វីដេអូលេងប៉េងប៉ុងជាមួយមិត្តភ័ក្តិ គ្រប់គ្នាដែលបានឃើញសុទ្ធតែប្រាប់ក្នុងន័យតែមួយថាវ៉ៃបានល្អណាស់
តួឯកស្រីជួរមុខយ៉ាង Aum Patchrapa អាចនិយាយបានថាតាំងពីនៅទំនេរគ្មានអ្នកថែបេះដូងមកនាងក៏កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃដែរ ជាក់ស្ដែងដំណើរកំសាន្ដនៅប្រទេសជប៉ុនជាមួយមិត្តសម្លាញ់របស់នាង មានរូបភាពផុសចេញមកជាបន្ដបន្ទាប់ ម្នាក់ៗពេញទៅដោយក្ដីស្នាមញញឹម ទាំងមនុស្សទាំងទេសភាពស្អាតគូរគ្នាតែម្ដងហើយចា
ក្រៅពីកិច្ចការសប្បាយៗជិះស្គីទឹកកកជាមួយគ្នាហើយ សាម៉ីខ្លួននាងនៅបានប្រលែងសមត្ថភាពក្នុងការលេងកីឡារួមគ្នាដោយការវាយប៉េងប៉ុង ពីរូបភាពដែលគ្រប់គ្នាបានឃើញថានាងពិតជាលេងបានល្អមែនលេងមិនអោយចាញ់នរណាសោះឡើយ
អត្ថបទដោយ : នីត្តា