Dew ត្រលប់មកមានស្នាមញញឹមសារជាថ្មីព្រមទាំងផុសរូបគ្រួសារយ៉ាងកក់ក្ដៅបន្ទាប់ពីជួបនូវ…..! មានវីដេអូ

បាត់មុខបាត់មាត់ពីបណ្ដាញសង្គមអស់ជាច្រើនថ្ងៃ សម្រាប់អ្នកម៉ាក់កូនមួយយ៉ាង Dew Arisara ដោយមុននេះនាងបានចេញមកបើកចិត្តទាំងទឹកភ្នែកត្រូវអតិតមិត្តប្រុសធ្វើបាបរាងកាយនិងចិត្ត ហើយត្រូវបានចែកចាយទៅក្នុងវេបសាយអនឡាយ រហូតក្លាយទៅជាពត៌មានល្បីអស់ជាច្រើនថ្ងៃ

ហើយនៅពេលថ្មីៗនេះ Dew Arisara បានត្រលប់មកផុសរុបសារជាថ្មីម្ដងទៀតនៅលើ IG រួមជាមួយរូបភាពគ្រួសារមានប៉ា ម៉ាក់ កូនយ៉ាងកក់ក្ដៅ Dew ហើយនិងស្វាមីលោក Sebastian Lee ខណៈពេលកំពុងតែពរកូនជាទីស្រលាញ់អូន Silas អាចនិយាយបានថាបានឃើញស្នាមញញឹមរបស់ Dew សារជាថ្មីម្ដងទៀត ធ្វើអោយហ្វេនៗបានធូរស្បើយក្នុងចិត្តនិងបានបាត់នឹកដល់នាងនិងគ្រួសារ ជាពិសេសគឺកំលោះតូចរូបសង្ហា បងៗនឹកស្ទើរតែជិតដាច់ខ្យល់ទៅហើយ

រឿងនេះធ្វើអោយហ្វេនៗចូលមកចុចឡាយអោយមេដៃ អោយបេះដូងជាច្រើនព្រោងព្រាត ហើយនៅតែផ្ដល់កំលាំងចិត្តដល់ម៉ាក់ៗរូបស្រស់ដូចដើមចា

អត្ថបទដោយ : នីត្តា