ចង់និយាយអីក៏និយាយទៅតែ Bella Ranee បង្ហោះតែរូបមួយសន្លឹកនេះហើយសរសេរតែមួយប្រយោគនេះក៏គ្រប់គ្រាន់អោយគ្រប់គ្នាយល់ច្បាស់ថានាង…..! មានរូបភាព

មានប្រធានបទរិះគន់ពេញមួយសប្ដាហ៍តែម្ដងសម្រាប់តារាសម្ដែងស្រីស្អាតល្បីឈ្មោះយ៉ាង Bella Ranee ក្នុងប្រធានបទក្ដៅដូចបាយពុះរឿងដណ្ដើមកន្លែងរបស់តារាស្រីទាំង 4 Mai Davika, Margie Rasri, Mew Nittha, Mint Chalida បបួលគ្នានិយាយរឿងសំងាត់ក្នុងកម្មវិធីយូធូប ដល់ថ្នាក់ជីកកាយរុករកវីដេអូផ្សេងៗកាលពីអតិតកាលមករិះគន់ពេញបណ្ដាញសង្គម

ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់ Bella បានផុសរូបភាពក្នុងឈុតអាវធំពណ៌ស ព្រមទាំងសរសេរឃ្លាថា “I always believe in my self empowerment, and it’s what drives me forward. #internationalwomensday ខ្ញុំជឿជាក់លើថាមពលរបស់ខ្លួនឯង ហើយថាមពលនេះហើយដែលធ្វើអោយយើងធ្វើដំណើរទៅមុខបានជានិច្ច សូមជាកំលាំងថាមពលតូចៗដល់មនុស្សស្រីគ្រប់រូបណាចា #ទិវាសិទ្ធនារីអន្តរជាតិ”

រឿងនេះធ្វើអោយចាស់ទុំក្នុងសិល្បៈយ៉ាង Nu Suangsuda បានចូលមកខមិនកោតសរសើរចំពោះនាងដោយពាក្យថា “មានមោទនភាពចំពោះកូនស្រីណាស់ចា ដែលអាចដើរឆ្លងកាត់គ្រប់យ៉ាងដោយការជឿជាក់លើខ្លួនឯងបែបនេះ@bellacampen” ក្រៅពីនេះក៏នៅមាន Nok Jariya មកចូលរួមខមិនដែរថា “ស្រលាញ់ណាចាកូនស្រីដ៏ខ្លាំងរបស់បង” ហើយក៏នៅមានអ្នកគាំទ្រផ្សេងៗជាច្រើនទៀតទាំងសរសើរទាំងផ្ដល់កំលាំងចិត្តដល់នាង

អត្ថបទដោយ : នីត្តា