Mew Nittha សោកស្ដាយការរិះគន់ចំពោះសម្ដីដែលឆ្លើយមិនបានគិត នៅតែអះអាងថាគ្មានចេតនានិយាយអាក្រក់លើតារាម្នាក់ណានោះទេ! មានវីដេអូ

ជួបការរិះគន់មិនស្ទើរទេ សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះកូនមួយ Mew Nittha ករណីដែលនាងជាម្នាក់ក្នុងចំណោមមិត្តក្នុងក្រុម 4​ នាក់ទៀតដែលមកនិយាយវែកញែកក្នុងកម្មវិធីយូធូបរបស់ Mai Davika ហើយក៏មានសំនួរសួរទាក់ទងនិងរឿងត្រូវគេដណ្ដើមកន្លែងការងារ រហូតដល់តួឯកស្រីផ្សេងទៀតត្រូវបានទាញមកពាក់ពន្ធ័ជាមួយគ្នា ធ្វើអោយមានការរិះគន់ធ្ងន់ធ្ងរថាទង្វើររបស់តារាក្រុមនេះមិនសមរម្យ

ដោយជាក់ស្ដែង (9 មិនា 2023) Mew  ក៏បានចេញមកបើកចិត្តនិងចំពោះរឿងនេះថា សោកស្ដាយខ្លាំងណាស់ ចំពោះរឿងដែលបានកើតឡើង វាជាអ្វីដែលយើងគិតស្មានមិនដល់ថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះ សូមអភ័យទោសចំពោះទង្វើដែលខ្លួនបានធ្វើ ដែលយើងគិតថាវាមិនអីវាតិចតូច ក្នុងការដែលយើងឆ្លើយតបសំនួរនោះទៅ

នៅតែអះអាងថាមិនមានចេតនាក្នុងការបង្អាប់ឬនិយាយដើមនរណាម្នាក់នោះទេ នៅពេលយើងចាប់បានសំនួរណាយើងក៏ឆ្លើយសំនួរនោះទៅ រឿងដែលគេនាំគ្នាជីកកកាយវីដេអូចាស់ៗក៏ព្រោះតែចម្លើយនេះដែរ គឺពិតជាសុំទោសពិតមែន ចំពោះចំលើយដែលខ្ញុំឆ្លើយទៅ ធ្វើអោយទៅជាប់ពាក់ពន្ធ័ជាមួយអ្នកផ្សេងៗទៀត ដែលគាត់មិនបាននៅត្រង់នោះដែរ អោយគាត់ទទួលរងការប៉ះពាល់ និងបាត់បង់

នៅពេលមានការរិះគន់នេះឡើងក៏ខូចចិត្តមិនសប្បាយចិត្តចំពោះរឿងដែលបានកើតឡើង អះអាងហើយអះអាងទៀតថាខ្ញុំពិតជាមិនមានចេតនាឬចង់ថាអោយប៉ះពាល់ដល់នរណាម្នាក់នោះទេ គ្រាន់តែចែករំលែកបទពិសោធន៍ដែលយើងបានជួបប្រទះមក ចំពោះរឿងនេះទទួលបានមេរៀនក្នុងជីវិតធំណាស់ ត្រូវប្រយ័ត្នការនិយាយស្ដីអោយច្រើនជាងមុន និងត្រូវគិតមុននិយាយមុនឆ្លើយតបនូវអ្វីមួយ…..

អត្ថបទដោយ : នីត្តា