នរណាទ្រាំសើចបាន! Prang Kannarun មិននឹកស្មានថាមានថ្ងៃនេះខំតស៊ូដើម្បីជីវិតតែលូវជីវិតតស៊ូវិញខ្មាស់គេណាស់! មានវីដេអូ

តាំងចិត្តថារៀបចំដំណើរដំសាន្ដទៅសម្រាកលំហែរកាយ តែមានរឿងដែលត្រូវបើកឆ័ត្រដើម្បីប្រយុទ្ធតតាំងនិងធម្មជាតិ សម្រាប់ Prang Kannarun តួឯកស្រីមុខស្រស់សំណព្វចិត្តរបស់ហ្វេន

ក្នុងសកម្មភាពតស៊ូនិងអាកាសធាតុខ្យល់ខ្លាំង ទើបយើងបានឃើញវីដេអូខ្លីៗដែលត្រូវបាននាំយកមកផុសនៅក្នុង IG ឈ្មោះ @ladiiprang  ទើបបង្ហាញអោយឃើញសកម្មភាពរបស់សាម៉ីខ្លួនកំពុងដើរក្រោមព្យុះ ថែមទាំងមានកាន់ឆ័ត្រពណ៌លឿងតូចដោយក្ដីប្រុងប្រយ័ត្ន

មុនត្រូវខ្យល់បកបោកយ៉ាងខ្លាំង! នៅពេលខ្យល់បក់ខ្លាំងឆ័ត្ររបស់នាងបែរជាមិនអាចជួយនាងបានទេ តែបែរជាត្រូវខូចទៀត Prang សើចផងអៀនគេផង ហើយនៅមានឈឺខ្លួនតិចតូចទៀត ដោយក្រៅពីវីដេអូខ្លីៗបានធ្វើអោយគ្រប់គ្នាញញឹមតាមហើយ និងសើចចង់រឹងពោះអស់ហើយ ជាពិសេសនៅមានជាប់ថេកថា #សង្ឃឹមថាគ្រប់គ្នានិងមានក្ដីសុខនិងអាចញញឹមបានចា បិតឆាកបានយ៉ាងល្អខ្លាំងណាស់

អត្ថបទដោយ : នីត្តា