ចាប់បានស្រេច Prang ទៅលេងប៉ារីសជាមួយនរណា?មានរូបស្អាតៗផុសជាប់រហូតតាមពិតគឺម្នាក់នេះសោះ! មានរូបភាព

ថ្វីត្បិតតែមិនបានស្ថិតនៅក្នុង​ផ្ទៃមេឃពណ៌ផ្កាឈូក ប៉ុន្ដែក៏មិនធ្វើអោយភាពស្រស់ស្រាយរបស់ Prang Kannarun ធ្លាក់ចុះសូម្បីតែបន្ទិច ជាពិសេសក្នុងពេលថ្មីៗនេះសាម៉ីខ្លួនបានប្រមូលខោវអាវទៅដើរលេងសម្រាកកាយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដូច្នេះហើយទើបហ្វេនៗបានឃើញរូបភាពស្អាតៗទាំងបរិយាកាសនិងសម្រស់របស់នាង

ហើយច្បាស់ណាស់ថាមានអ្នកសង្ស័យថាដំណើរកំសាន្ដនេះកញ្ញា Prang ទៅជាមួយនរណា ព្រោះតែរូបនីមួយៗរបស់នាងមិនមែនជារូបថតដោយខ្លួនឯងនោះទេ ចឹងមានតែមានអ្នកចាំជួយថតអោយ ហើយខណៈពេលទៅដើរលេងនាងក៏មិនបានបើកបង្ហាញថាទៅជាមួយមិត្តភ័ក្ដដែរបែបនេះកាន់តែគួអោយសង្ស័យទ្វេឡើង

ជាក់ស្ដែង (24 មិនា 2023) Prang Kannarun ក៏បានចេញមកបើកបង្ហាញមុខអ្នកចាំជួយថតរូបអោយនាងកន្លងមក ដើម្បីកុំអោយគ្រប់គ្នាសង្ស័យយូរ ទើបផុសរូបថតជាំមួយបងស្រីនិងបងប្រុសជិតដិតនៅសួនកំសាន្ដ Disneyland Paris ថែទាំងសរសេរថា “ដល់ពេលនិយាយ speech ចង់អគុណដែលបានអនុញ្ញាតអោយខ្ញុំរីករាយក្នុងថ្ងៃហានីម៉ូន ហានីម៉ូនច្បាស់ណាស់ថាមានតែម្ដងទេក្នុងជីវិតរៀបការ តែក៏ឃើញហើយថាយើងមិនមានពួកម៉ាកដើរលេងជាមួយ ចង់សួរនាំលេងៗថាអាចលួចទៅជួបបានទេ តែគាត់ពិតជាអោយខ្ញុំទៅមែន ជ្រួលជ្រាបក្នុងចិត្តណាស់ សរុបមកនៅបន្ទប់ខាងៗ នៅជាមួយគ្រប់ពេល អគុណចេញពីចិត្តពិតៗ ប៉ារីសពិតជាមិនឯកាទៀតនោះទេ ចាំខ្ញុំទៅហានីម៉ូនណា ហើយចាំតាមកតាមក្រោយចុះ អនុញ្ញាតអោយសងសឹកបាន ប៉ុន្ដែត្រូវចាំយូរបន្ទិចហើយ”

នេះបញ្ជេាក់ថានាងទៅចូលរួមដំណើរហានីម៉ូនជាមួយបងប្រុសស្រីនាងទេ ចឹងរូបដែលផុសចេញមកនេះមិនមែនជានរណាឆ្ងាយទេ តែជាស្នាដៃរបស់បងៗជួយចាំថតអោយទេ

អត្ថបទដោយ : នីត្តា