Nadech-Mae Kaew ឆ្លៀតពេលទៅលេងមនុស្សសំខាន់ម្នាក់នេះដល់ប្រទេសជប៉ុនបរិយាកាសកក់ក្ដៅនិងសប្បាយរីករាយពិតៗ! មានវីដេអូ

Nadech ហោះហើរឆ្ពោះទៅប្រទេសជប៉ុនដើម្បីទៅសួរសុខទុក្ខសាច់ញ្ញាតខាងលោកប៉ា Yoshio Kugimiya ទៅសំពះផ្នូររបស់លោកអ៊ុំ

ជារូបភាពដ៏សែនរំជួលចិត្ត Nadech និងម៉ាក់ Kaew នាំគ្នាទៅប្រទេសជប៉ុនដោយរូបភាពដែលបានផុសមក ធ្វើអោយគ្រប់គ្នាញញឹមតាម ថ្វីត្បិតតែលោកប៉ាលែងបានឃើញលែងស្ដាប់ឮតែ Nadech និងអ្នកម៉ាក់បានបំពេញតួនាទីមួយនេះបានយ៉ាងល្អនិងគួអោយស្រលាញ់ណាស់

បរិយាកាសក្នុងគ្រួសារនៅប្រទេសជប៉ុនពិតជាកក់ក្ដៅពិតៗ Nadech ចាំជួយមើលថែយកចិត្តទុកដាក់ចំពោះចាស់ទុំអាយុច្រើនគ្រប់រឿងទាំងអស់​ ចំណែកឯម៉ាក់ Kaew វិញរឿងប្រមូលរូបភាពទុកលើអ្នកម៉ាក់ចុះ ក្រៅពីនេះ Nadech-Mae Kaew នៅបានធ្វើដំណើរទៅសំពះផ្នូរលោកអ៊ុំផងដែរ បើ​ើមើលតាមរូបភាពដែលម៉ាក់ Kaew ប្រមូលមកផ្ញើរហ្វេនៗគឺដឹងតែធ្វើអោយគ្រប់គ្នាញញឹមតាមច្បាស់ណាស់ ព្រោះបានឃើញកូនប្រុសសំណព្វចិត្តរូបសង្ហាខិតខំសម្អាតផ្នូររបស់លោកអ៊ុំយ៉ាងយកចិត្តទុកដាក់ ហើយខាងអ្នកម៉ាក់រូបស្រស់នៅមានប្រយោគអមជាមួយរូបថា “ពេលព្រឹកគាត់ជាអ្នករត់តុ ពេលរសៀលគាត់ជាអ្នកបោសសម្អាត សូមគោរពលោកពូ”

អត្ថបទដោយ : នីត្តា