ធ្វើអោយអ្នកបណ្ដាញសង្គមប្រមូលភួយប្រមូលខ្នើយគេងរង់ចាំមើលរូបភាពផ្អែមល្ហែមរបស់ Nine Napat និង Baifern Pimchanok ជាមួយដំណើរកំសាន្ដជាក់ស្ដែងដែលអ្នកទាំងពីរបើកឡានទៅខាងខៅយ៉ៃ ហើយមុននេះ Nine-Baifern ទើបតែផុសរូបភាបដ៏សែនរីករាយនិងគួអោយស្រលាញ់ជាច្រើនសន្លឹករួចមកហើយ
ហើយនៅពេលថ្មីៗនេះ Nine-Baifern ក៏បានព្រួតដៃគ្នាជះភាពផ្អែមល្ហែមបន្ដ ផុសរូបភាពដើរលេងបន្ដទៀត ជារូបភាពខណៈពេលដែលអ្នកទាំងពីរនៅក្នុងវាលផ្កាស្មៅ ហើយថតអោយគ្នាទៅវិញទៅមក រូបមួយណាក៏ពេញទៅដោយស្នាមញញឹមនិងក្ដីសុខដែរចា
នៅមានរូបភាពមួយពិសេសជាងគេព្រោះខាងប្រុសថតអោយខាងស្រី ហើយស្រមោលរបស់ខាងប្រុសបានបង្ហាញនៅលើកញ្ចក់ឡានដែលខាងស្រីកំពុងអង្គុយធ្វើស្ទាយអោយខាងប្រុសថតរូបអោយ ជារូបភាពគូរបែបប្រយោលតែស្វីតមែនទែន សង្ស័យតែទម្រាំមកវិញថ្ពាល់ម្នាក់ៗច្បាស់ជាជ្រួញអស់ហើយបើញញឹម សើចមិនឈប់បែបនេះ
អត្ថបទដោយ : នីត្តា




















