បើលេបបានគឺលេបហើយ PJ កូនប្រុសរបស់ Put-Jui ពិតជាមន្ដស្នេហ៍មិនធម្មតាទេកើតមិនទាន់បានប៉ុន្មានខែផងមានអ្នក….! មានរូបភាព

ភាពគួអោយស្រលាញ់ហួសកម្រិនហើយ PJ តូចកូនប្រុសដំបូងរបស់ Put-Jui ឃើញបែបនេះហើយមិនអោយលង់ស្រលាញ់យ៉ាងម៉េចបានទៅ

ចែករំលែកភាពស្រស់ស្រាយញញឹមញញេមដ៏គួអោយក្នាញ់របស់កូនប្រុសតារាល្បីឈ្មោះ Put Puttichai –  Jui Warattaya ដោយខណៈពេលនេះអូនតូចមានអាយុ 4ខែហើយ ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែធ្វើអោយលោកប៉ាអ្នកម៉ាក់និងអ្នកគាំទ្រលង់ស្រលាញ់កាន់តែខ្លាំងឡើង ជាពិសេសស្នាមញញឹម ធ្វើមុខធ្វើមាត់លេងទឹកមុខនិងឯង ដូច្នេះហើយទើបអូសទាញក្ដីស្រលាញ់ពីបណ្ដារពូមីងបងៗបានដោយងាយ

After Footer (Active) - damrei Mr1 Zone2

សម្រាប់ការមានកូនដូចមានជីវិតដែលពោរពេញទៅដោយក្ដីសុខយ៉ាងពេញលេញក្នុងគ្រួសារអញ្ចឹង សម្រាប់អ្នកខ្លះវិញគ្មានហេតុផលអ្វីសំខាន់ជាងនេះទៀតនោះទេ ការមានក្ដីស្រលាញ់ហើយចង់ចែករំលែកក្ដីស្រលាញ់ ហើយចង់មើលថែគាត់ អោយបានល្អបំផុត ប៉ុន្ដែសំណាងល្អក្នុងការមានកូនងាយៗវាមិនមែនសុទ្ធតែអាចកើតឡើងចំពោះគ្រប់គ្នានោះទេ ព្រោះគ្រួសារខ្លះរកគ្រប់មធ្យោបាយដើម្បីមានកូនតែក៏ពិតបាកនិងមាន គ្រួសារខ្លះត្រូវរស់នៅអត់មានកូនតូចក៏មានដែរ

អត្ថបទដោយ : នីត្តា