នរណាគេហ្នឹង? Aum Patchrapa កាន់តែស្អាតជាមួយការតុបតែងខ្លួនមួយនេះស៊ិចស៊ីក៏មិនល្មមដែរតែអ្នកគាំទ្របែរជាទៅចាប់អារម្មណ៍ជាមួយម្នាក់ក្បែរកាយនោះទៅវិញ! មានវីដេអូ

តារាកំពូលសម្រស់កំពូលស៊ិចស៊ីប្រចាំប្រទេសថៃគឺ Aum Patchrapa ព្រោះតែសម្រស់របស់នាងមិនដែលចុះចាញ់នរណាឡើយមិនថាកន្លងផុតទៅប៉ុន្មានឆ្នាំប៉ុន្មានខែក៏នាងសាច់ចាំស្រស់ស្អាតដដែល មិនអោយក្មេងជំនាន់ក្រោយហៅយាយរួចនោះទេ

ហើយនៅពេលថ្មីៗនេះស្ទាយតុបតែងខ្លួនដ៏ស្រស់ស្អាតនិងស៊ិចស៊ីបានបង្ហោះបង្អួតនៅលើបណ្ដាញសង្គមខណៈពេលចេញទៅញុំាបាយពេលល្ងាចជាមួយក្រុមមិត្តភ័ក្ដ ញុុំបាយផឹកនេះផឹកនោះតាមភាសារអ្នកអត់គូរ សំខាន់ឈុតដែលនាងពាក់គឺពិតជាស៊ិចស៊ីខ្លាំងណាស់ សមជាមួយនិងការតុបតែងមុខ ម៉ូតសក់ មើលត្រង់ណាក៏ស្អាតតែទាំងអស់តែម្ដងហើយ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថារូបដែលនាងផុសនៅក្នុង IG គឺមានតែអ្នកកោតសរសើរពីសម្រស់របស់នាងគ្រប់គ្នា ប៉ុន្ដែនៅពេលអូសទៅមើលរូបក្រោមៗទៀតក៏ឃើញមានរូបបុរសម្នាក់ដែលថតរូបកៀកកើយស្និតស្នាលជាមួយសាម៉ីខ្លួន ឃើញថាជាបុរសអ្នកមានលុយ អ្នកជំនួញធំពាន់លាននាំចេញនាំចូលគ្រឿងអគ្គសនី និងជាម្ចាស់សណ្ឋាគារនៅផាតាយ៉ា ហើយគ្រប់គ្នាក៏កំពុងតែជំរុញអោយអ្នកទាំងពីរក្លាយជាអ្នកយល់ចិត្តពិតប្រាកដ

អត្ថបទដោយ : នីត្តា