Nadech-Yaya ទៅដើរលេងនៅប្រទេសកូរ៉េយ៉ាងផ្អែមល្ហែមប៉ុន្ដែមានតារាប្រុសស្រីល្បីឈ្មោះមួយគូរនេះបង្កើតការចាប់អារម្មណ៍ខ្លាំងជាងព្រោះសង្ស័យថាជា…..! មានវីដេអូ

Nadech-Yaya កៀកកើយបណ្ដើរគ្នាទៅដើរលេងនៅប្រទេសកូរ៉េ ប៉ុន្ដែរឿងនេះបែរជាធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅលើ James Ma-Pie ព្រោះមើលទៅដូចជាផ្អែមល្ហែមជាង Nadech-Yaya ទៅទៀត

ជាដំណើរកំសាន្ដដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុត នៅពេលគូររបស់តារាប្រុសស្រី Nadech-Yaya កាន់ដៃគ្នាទៅដើរលេងក្រៅប្រទេសបន្ថែមភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ហើយក៏មានរូបភាពគួអោយស្រលាញ់ជាច្រើនសន្លឹកចេញមកអោយហ្វេនៗបានឃើញ ហើយជាពិសេសនៅពេល Yaya ផុសនៅក្នុង IG story ដែលបង្ហាញអោយឃើញគូរបស់ James Ma និង Pie Rinrada កំពុងដើរប្រកៀកប្រកើយគ្នាយ៉ាងសប្បាយរីករាយ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីរូបភាពត្រជាក់ចិត្តហើយ  P’A អ្នកគ្រប់គ្រងផ្ទាល់ខ្លួន នៅបានសរសេរជាប្រយោគអមរូបភាពយ៉ាងគួអោយស្រលាញ់ថា “ជាក់ស្ដែងនៅសល់តែ 5នាក់ តែបែកចេញតែមួយភ្លេតទេ” ព្រោះដំណើរកំសាន្ដលើកនេះមាន 9នាក់ ប៉ុន្ដែមានអ្នកបែកទៅដើរលេងផ្សេងទៀត គឺទៅពីរគូ ដូច្នេះហើយទើបធ្វើអោយអ្នកគាំទ្ររំភើបចិត្តព្រោះអាចជាគ្រប់គូក្រៅពីអ្នកចាត់ការផ្ទាល់ខ្លួនក៏ថាបានដែរ មានតែចាំមើលបន្ដទៀតហើយ

អត្ថបទដោយ : នីត្តា