នោះដូចការសង្ស័យមែន! Songkran បណ្ដើរស្រីថ្មីម្នាក់នេះយ៉ាងចេញមុខចេញមាត់បន្ទប់ពីបាត់មិនឃើញរូបភាពគូជាមួយ Matt ! មានវីដេអូ
កំពុងក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះចំពោះពត៌មានចែកផ្លូវគ្នារបស់តារាសម្ដែងស្រី Matt Peeranee និង Songkran Techanarong ដែលបានបាត់រូបភាពគូអស់មួយរយៈពេលធំឬសកម្មភាពផ្អែមល្ហែមផ្សេងៗទៀតដូចកាលពីមុន
ដោយកាលពីថ្ងៃចូលឆ្នាំថ្មី 13 មេសា កន្លងមកនេះដែលជាថ្ងៃខួបកំណើតរបស់ Songkran Techanarong មានរូបភាពរបស់ Songkran រៀបចំពិធីជួបជុំញុំអាហាររួមគ្នាជុំគ្រួសារដោយគ្មានចន្លោះនរណាម្នាក់នោះទេ ប៉ុន្ដែក្នុងរូបថតនោះមិនមានតែកញ្ញា Matt តែម្នាក់ប៉ុណ្ណោះ អ្នកគាំទ្រទើបមានការចម្លែកចិត្តជាខ្លាំងនៅពេលឃើញបែបនោះ
ក្រោយមកក៏នៅមានការចាប់អារម្មណ៍ទៀតថាពេលវេលានេះ Matt បានទៅលេងគ្រួសារនៅប្រទេសន័រវេសយូររាប់សប្ដាហ៍ ហើយឃើញថានាងងាកមកហាត់ប្រាណ ទៅជប់លៀងជាមួយក្រុមមិត្តភ័ក្ដអ្នកស្និតស្នាល ជាពិសេសមិនបានផុសជូនពរថ្ងៃកំណើតរបស់ខាងប្រុសដូចរាល់ឆ្នាំនោះទេ
ជាក់ស្ដែងនៅក្នុងផេកល្បីឈ្មោះ Jamoy ១០៨ បានផុសប្រយោគសារថា “មានអ្នកឃើញបង Songkran តារាស្រី ម. តែមិនមែន Matt ទៅហាងទឹកតៅហ៊ូ នៅជិត BTS Chong Nonsi Bana តែគ្រប់គ្នាស្គាល់ហើយ Cr. ព័ត៌មានកម្សាន្ត ប៉ុស្តិ៍លេខ ៨” អ្នកបណ្ដាញសង្គមចូលមកខមិនពេញទឹកពេញដីតែម្ដង
អត្ថបទដោយ : នីត្តា