Matt Peeranee ព្រមចេញមកបើកចិត្តនិយាយពីមូលហេតុចែកផ្លូវគ្នាជាមួយ Songkran ហើយ! បញ្ចាក់ថាមិនមាន….! មានវីដេអូ

ជាគូតារាស្រីម្នាក់ទៀតដែលបានធ្វើអោយអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំងចំពោះទំនាក់ទំនងស្នេហារបស់នាង សម្រាប់ Matt-Phiranee ជាមួយមិត្តប្រុសលោក Songkran Techanarong គ្រប់គ្នាសង្ស័យថាឋានៈបេះដូងអ្នកទាំងពីរយ៉ាងម៉េចវិញ ពេលនេះនៅតែប្រើពាក្យថាសង្សាដូចដើមឬយ៉ាងណា?

ជាក់ស្ដែងអ្នកសារពត៌មានមានឱកាសបានជួបជាមួយតួឯកស្រីយើងនៅក្នុងកម្មវិធី BRAND NEW RENATAR ‘PRESS CONFERENCE’ A MAGICAL SHOWCASE  ទើបសុំធ្វើការសម្ភាសន៍ទាក់ទងនិងប្រធានបទមួយនេះ ហើយសាម៉ីខ្លួននាងបានតបយ៉ាងច្បាស់លាស់ថា

“បែកគ្នាហើយចា (ញញឹម) ខ្ញុំបានដើរចេញមកតាំងតែពីខែធ្នូចុងឆ្នាំមុនមកម្លេ៉ស ការដែលមនុស្សពីរនាក់បែកគ្នា វាមិនមែនជារឿងងាយដូចប្រាប់គ្នាថា បងអូនទៅហើយណា បាយៗៗៗ ព្រោះខ្លួនយើងផ្ទាល់ក៏មានអ្វីជាច្រើនយ៉ាងដែលធ្លាប់ធ្វើរួមគ្នា រឿងឆ្កែ រឿងអាជីវកម្ម ទើបធ្វើអោយយើងមិនទាន់ដាច់ស្រលះ”

“ចំពោះពាក្យដែលខ្ញុំនិយាយនៅក្នុងកម្មវិធីឆែថា មិនបែក….គឺ…..ដោយសារតែលោកប៉ា បង​ Songkran គ្រប់គ្នានៅផ្ទះបង Songkran គ្រួសាររបស់គាត់គឺមានក្ដីមេត្តាចំពោះខ្ញុំខ្លាំងណាស់ ដូច្នេះហើយបើខ្ញុំនិយាយថាបែក គ្រប់គ្នានិងបារម្ភថាខ្ញុំនិងត្រូវគេវាយប្រហារ ទើបពួកគាត់អោយចាំមើលសិនទៅ ចាំមើលថាទៅរួចអត់ ចំណែកឯរឿងអ្នកទីបីគឺគ្មាននោះទេ 100ភាគរយគឺពួកយើងគ្មាននោះទេ”

អត្ថបទដោយ : នីត្តា