Baifern-Nine ធ្វើពិធីជប់លៀងខួបកំណើតមុខថ្ងៃបង្អួតរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកគ្មានក្រែងចិត្តអ្នកចូលរួមអីបន្ទិចទេ! មានវីដេអូ

ផ្លាស់ប្ដូរឋានៈពី friend zone មកជាម្ចាស់បេះដូងកាលពីប៉ុន្មានខែមុននេះ សម្រាប់គូរបស់ Baifern Pimchanok និង Nine Naphat អាចនិយាយបានថាត្រជាក់ចិត្តត្រជាក់បេះដូងដល់អ្នកគាំទ្រខ្លាំងណាស់​ ព្រោះអ្នកទាំងពីរបានរកពេលវេលាល្អទៅរៀបចំកម្មវិធីខួបកំណើតមុខថ្ងៃរួមរាល់ហើយ

នៅពេលថ្មីៗនេះក៏បានឃើញសកម្មភាពផ្អែមល្ហែមយ៉ាងពេញភ្នែកម្ដងទៀត នៅពេល Baifern ផុសរូបនៅក្នុង IG ហើយផុសជូនពរថ្ងៃខួបកំណើត Nine ខ្លីៗថា “រីករាយថ្ងៃខួបកំណើតណាចា @naphat_nine

តែរូបភាពពិតជាស្វីតលើសពីការបរិយាពិតមែន បរិយាកាសញុំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិក អង្គុយសម្លឹកមុខសម្លឹងភ្នែកគ្នា ហ្វេនៗឯណេះរមូលពោះអស់ហើយ អៀនជំនួស

អត្ថបទដោយ : នីត្តា