Nadech ឆ្លើយតបហើយក្រោយពីគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងរឿង James Ma – Pie Rinrada ទាក់ទងគ្នាមែនឬអត់?! មានរូបភាព

ធ្វើអោយអ្នកបណ្ដាញសង្គមចាប់អារម្មណ៍មិនឈប់ សម្រាប់ទំនាក់ទំនងរបស់គូរតារាប្រុសស្រីប៉ុស្ដន៍លេខ 3 James Ma និង Pie Rinrada បន្ទាប់ពីមានរូបភាពគូរស្និតស្នាលទៅដើរលេងនៅប្រទេសកូរ៉េជាមួយក្រុមមិត្តភ័ក្ដផ្សេងទៀត រហូតធ្វើអោយគ្រប់គ្នាសង្ស័យថាអ្នកទាំងពីរកំពុងដាំដើមឈើស្នេហ៍

ជាក់ស្ដែង (8 ឧសភា 2023) Nadech Kugimiya ដែលបានបណ្ដើរ Yaya Urassaya ទៅចូលរួមដំណើរកំសាន្ដនេះដែរត្រូវបានគេបង្អាប់និងដេញដោលសួរជាច្រើនចំពោះរឿងនេះ ហើយ Nadech ក៏បានបើកចិត្តនិយាយថា ទៅដើរលេងនៅកូរ៉េអាកាសធាតុត្រជាក់ណាស់ តែអ្នកខ្លះមើលទៅដូចជាកក់ក្ដៅ ជាដំណើរកំសាន្ដដំបូងដែលអូន Pie Rinrada ទៅជាមួយ គាត់ក៏គួអោយស្រលាញ់ ចាំជួយប្រែភាសាកូរ៉េអោយពួកយើងរាល់ពេលដែលទៅញុំបាយល្ងាច

គឺយើងបានឃើញគាត់មកយូរហើយទាំងបានធ្វើការជាមួយគ្នា ទៅណាមកណាជាមួយគ្នាជាមួយក្រុមរបស់ពួកយើង អ្នកចាត់ការផ្ទាល់ខ្លួនក៏ទៅ ប្អូនៗនិងមិត្តភ័ក្ដក៏ទៅជាមួយ ចំណែកឯរឿងឋានៈគឺត្រូវសួរពួកគេដោយខ្លួនឯង រូបភាពដែលបានឃើញក៏គួអោយស្រលាញ់ ហើយរូបដែលមិនបានឃើញគឺកាន់តែគួអោយស្រលាញ់ទ្វេដងទៀត ខ្ញុំក៏គាំទ្រពួកគាត់​តែមិនបានទៅគាំទ្រចេញមុខចេញមាត់អ្វីនោះទេ អោយពួកគេស្គាល់គ្នាអោយពួកគេបាននិយាយគ្នា ខ្ញុំមានក្ដីសុខនៅពេលឃើញគេមានក្ដីសុខ

អត្ថបទដោយ : នីត្តា