អោបម្លឹងៗបាក់ឆ្អឹងគ្នាអស់ហើយ Mai Davika ផុសរូបរន្ធត់ចិត្តពេល Ter អោបរឹតដូចពោះថ្លាន់….ឃើញក៏ដឹងថានឹកកម្រិតណា! មានវីដេអូ
ជាប់លេខមួយហើយរឿងស្រលាញ់ផ្អែមល្ហែម សម្រាប់គូរបស់ Mai Davika ជាមួយលោកអ៊ុំកំពូលស្នេហ៍ Ter twitch ដោយមុននេះខាងស្រីចេញមកផុសសារភ្ញាក់ផ្អើលថា “ប្រសិនបើវាអស់ចិត្តពិតជាអស់មែនហើយ” ធ្វើអោយគ្រប់គ្នាគិតស្មានថាស្នេហាមានការប្រេះឆា
ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់ខាងស្រីបានផុសរូបភាពរបស់ខ្លួនជារូបដំបូងហើយបន្ទាប់មកទៀតផុសរូបគូរយ៉ាងរ៉ូមែនទិកជាមួយអ៊ុំកំពូលសង្ហា ហើយពីររូបចុងក្រោយ Ter បង្ហាញក្ដីស្រលាញ់និងក្ដីនឹករលឹកចំពោះមិត្តស្រីជាខ្លាំង ដោយការអោបយ៉ាងណែនៗ ហើយខាងស្រីបានសរសេរប្រយោគសារថា “ដឹងហើយថាវារឹង ប្រាកដចិត្តហើយណាថាមើលដល់រូបចុងក្រោយ @terchantavit”
ក្រោយមកទៀត Ter ក៏បានចូលទៅខមិនខាងក្រោមផុសខាងលើរបស់មិត្តស្រីថា “រឹងតែតិចតើ” គ្រាន់តែប៉ុណ្ណឹងមិត្តភ័ក្ដក្នុងសិល្បៈនិងអ្នកគាំទ្រ សុទ្ធតែប្រញាប់ដៃប្រញាប់ជើងចូលទៅខមិនទៅឡាយ មានទាំងសរសើរមានទាំងបង្អាប់ជាច្រើនទៀត
អត្ថបទដោយ : នីត្តា