Janie-Woonsen បើកចិត្តនិយាយរឿងអតិតកាលរបស់ក្រុម Fairy ស្ទើរតែបែកបាក់ព្រោះតែវៃគ្នាដោយសារប្រុសម្នាក់? មានរូបភាព
ជាក្រុមមិត្តភ័ក្ដល្អដែលទាក់ទងគ្នាស្ទើរតែកន្លះជីវិតទៅហើយ ហើយពេលនេះក្លាយទៅជាគ្រួសារតែមួយ សម្រាប់ក្រុមរបស់ Fairy ប៉ុន្ដែមុននេះមានបែកពត៌មានថាក្នុងក្រុមមានបញ្ហានិងធ្វើអោយក្រុមបែបបាក់គ្នា
ថ្មីៗនេះ Janie Alphat ហើយនិង Woonsen Wiritthipha ក៏បានចេញមកនិយាយរឿងរ៉ាវកាលពីអតិតកាលកន្លងមកនៅក្នុងកម្មវិធីថាធ្លាប់ឈ្លោះគ្នាខ្លាំងស្ទើរតែធ្វើអោយក្រុមបែកបាក់ទៅហើយ មូលហេតុគឺទាំងពីរនាក់ធ្លាប់ឈ្មោះគ្នាម្ដងតែខ្លាំងព្រោះតែមនុស្សប្រុសម្នាក់
អ្នកនាង Janie និយាយថា ខ្លួនឯងតូចចិត្តខ្លាំងបំផុតនៅពេលយើងជាមិត្តនិងគ្នាហើយហេតុអីមិនប្រាប់គ្នា នាងក៏ងរនិងសង្សា ខឹង ឈប់តាមដានបណ្ដាញសង្គម ក៏ដូចក្មេងៗហា ប៉ុន្ដែចុងក្រោយមិត្តគឺសំខាន់ជាងមនុស្សប្រុស
ចំណែកឯងរឿងរ៉ាវទាំងអស់អាចចូលទៅស្ដាប់ក្នុងកម្មវិធីបាន Titaikru បាន កាលពីថ្ងៃទី 25 មិថុនា 2023 ម៉ោង 14ៈ15 នាទីប៉ុស្ដន៍លេខ 3
អត្ថបទដោយ : នីត្តា