កំពូលអ្នកសួរមែន ម៉ាក់របស់ Chompoo Araya បញ្ចេញស្នាដៃធ្វើបង្អែមតាមសំណើររបស់ហ្វេនៗតែត្រូវមកជួបសំនួរមួយនេះពី Phayu លះរបស់ចៅប្រុស! មានវីដេអូ

បង្កើតរឿងអស់សំណើចជាប់ជានិច្ច សម្រាប់អូន Phayu កូនប្រុសទាំងពីររបស់តារាសម្ដែងស្រីល្បីឈ្មោះនិងកំពូលហ្វេសិនយ៉ាង Chompoo Araya ជាមួយស្វាមី Knot Wisarut ដែលតែងតែមានសកម្មភាពឬរូបភាពគួអោយស្រលាញ់ អោយហ្វេនៗបានញញឹមបានសើចតាមជាប់រហូត

នៅពេលថ្មីៗនេះ Shayfa-Phayu ត្រូវចូលផ្ទះបាយជាមួយម៉ាក់យាយ និងថតជាវីដេអូ EP. 33 | ក្នុងវគ្គ 2 ជាមួយមុខម្ហូបថ្មីគឺការធ្វើបង្អែម ហើយកំពូលជំនួយការគឺកំលោះតូចទាំងពីរ

ដោយនៅក្នុងវគ្គមួយនៃវីដេអូ ម៉ាក់យាយបាននិយាយថា FC ស្នើរសុំអោយធ្វើបង្អែមទើបត្រូវរៀបចំចូលតាមសំណូមពរ និយាយមិនទាន់ចប់ពីមាត់ផងសម្លេងរបស់ Phayu ក៏បន្លឺឡើងថា “យាយ….. FC ស្នេើសុំមែនឬអត់និង?” សំនួរមួយនេះធ្វើអោយយាយឆ្លើយតបយ៉ាងលឿនថា ​”សុំពិតមែនចា” 

អត្ថបទដោយ : នីត្តា