ប្រជុំជើងគ្នាបានល្អណាស! Bow-Mai-Janie-Mint-Emmy ជួបជុំរួមគ្នាថតរូបបង្អួតសម្រស់ហ្វេនៗមើលឡើងចង់បែកភ្នែកព្រោះតែ……! មានវីដេអូ

អាចនិយាយបានថានេះជាការជួបជុំគ្នាដ៏ល្អអស្ចារ្យសម្រាប់បណ្ដារតួឯកស្រីរបស់ប្រទេសថៃ ក្នុងកម្មវិធី  Chato Studio Savoir Art The Gigi Voyage Collection 2023 ដែលបានរៀបចំឡើង Cardinal Point, Hong Kong ដោយនៅក្នុង IG របស់ Bow Maylada ដែលបានទៅចូលរួមកម្មវិធីជាមួយឈុតដ៏សែនស៊ិចស៊ី

ហើយលើកនេះ Bow Maylada និងបងៗតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Janie Alphat, Na Pomphet, Mai Davika, Emmy Morakot និង Mint Chalida សូមជំរាបថាការជួបជុំគ្នាលើកនេះមានរូបស្អាតៗជាច្រើនបានផុសចេញនៅលើបណ្ដាញសង្គមដើម្បីអោយហ្វេនៗបានមើលត្រជាក់ភ្នែកត្រជាក់ចិត្តជាមួយគ្នា

បើនិយាយរឿងសម្រស់និងការតុបតែងខ្លួន គឺគ្មាននរណាចាញ់នរណាទេ គឺស្អាតតាមស្ទាយតាមលក្ខណរបស់ខ្លួនឯងផ្ទាល់ ប៉ុន្ដែពិតជាស្អាតមែនស្អាតខ្លាំងណាស់

អត្ថបទដោយ : នីត្តា