ស្ងាត់ៗ Taew Nathaporn កាន់គម្រោងពាន់លានដើរមើលដើរពិនិត្យគម្រោងសាងសងដ៏ធំអស្ចារ្យមួយនេះ…..! ​មានវីដេអូ

តារាសម្ដែងស្រីពេញទៅដោយសមត្ថភាពយ៉ាង Taew Nathaporn មិនបាច់និយាយរឿងសម្ដែងគឺពូកែឥតខ្ចោះទៅហើយ តែបើក្រលេកមកមើលពីជីវិតពិតអាជីពជាស្ថាបត្យករក៏មិនធម្មតាដែរ ព្រោះនៅពេលថ្មីៗនេះសាម៉ីខ្លួនបានក្លាយទៅជាសមាជិកមួយរូបរបស់គម្រោង  Time and Space Asset តម្លៃរាប់ពាន់លាន់ក្នុងឋានៈជា Co-Founder และ Head of Interrelation អាចនិយាយថារូបភាពមួយនេះគ្រប់គ្នាច្បាស់ជាមិនធ្លាប់និយាយពីមុនតែសូមជម្រាបថានាងពិតជាពូកែខ្លាំងណាស់

ជាក់ស្ដែង Taew បាននាំទៅមើលគម្រោងមួយកន្លែងកំពុងសាងសង់ ហើយនាងបាននាំយករូបភាពផ្សេងៗមកផ្ញើរហ្វេនៗបានទស្សនាទាំងអស់គ្នា អមជាមួយឃ្លាប្រយោគថា “Site Visit”  និងបន្ថែមប្រយោគដោយអារម្មណ៍ល្អថា “បើមានសង្សារទៅរៀនស្ថាបត្យកម្ម អ្នកនឹងមានបទពិសោធន៍ ស្នេហាដែលយើងអាចកែច្នៃបាន Every inch has been designed by heart”

ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ដំណើរ​ទៅ​មើល​ការ​រីក​ចម្រើន​នៃ​គម្រោង​ក្នុង​តំបន់​នីមួយៗ ហើយរូបភាពប៉ុន្មានសន្លឹកនេះគឺពិតជាធ្វើអោយហ្វេនៗមិនសរសើរមិនបានទេ ទាំងស្អាតទាំងពូកែ មានគ្រប់គ្រឿងក្នុងមនុស្សតែម្នាក់មែនហើយ

អត្ថបទដោយ : នីត្តា