ធ្វើចឹងទើបស្រលាញ់គ្នាបានយូរ! Mew Nittha បណ្ដើរស្វាមីទៅរំលឹកការចងចាំកាលគ្រាសុំស្នេហ៍ដំបូងៗមិននឹកស្មានថាពិតជាគួអោយស្រលាញ់យ៉ាងនេះសោះ! មានវីដេអូ
អាចនិយាយបានថាភាពផ្អែមល្ហែមនៅតែដូចដើម សម្រាប់តួឯកស្រីរូបស្រស់កូនមួយយ៉ាង Mew Nittha ជាមួយស្វាមីហៃសូ Saint Taraphuch ថ្វីត្បិតតែពេលនេះមានកូនស្រីដ៏គួអោយស្រលាញ់ម្នាក់រួចមកហើយ Marin ប៉ុន្ដែអ្នកទាំងពីរក៏តែងតែលួចគេចពីកូនទៅបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកជាញឹកញាប់ដែរ
យ៉ាងជាក់ស្ដែង Mew បានបណ្ដើរស្វាមីហៃសូ Saint ទៅញុំបាយពេលរាត្រីបន្ថែមភាពរ៉ូមែនទិកសារជាថ្មីម្ដងទៀត ដោយលើកនេះពិសេសជាងរាល់ដងព្រោះទៅកន្លែងចាស់ កន្លែងដែលចាប់ផ្ដើមស្នេហ៍ដំបូង ហាងដដែល តុបាយដដែល អមជាមួយប្រយោគថា “តុដដែលហាងដដែល កាសញ៉ែគ្នាដំបូងៗ @saint_kuha”
នៅពេលដែលអ្នកគាំទ្របានឃើញបែបនេះហើយក៏ប្រញាប់ចូលទៅខមិនជាច្រើនកុះករ ហើយនៅប្រាប់ក្នុងន័យតែមួយថា បើបែបនេះតើពេលណានិងមានដំណឹងល្អទៀត
អត្ថបទដោយ : នីត្តា