គួជឿដែរឬទេ? ស្បែកមុខរបស់ Gubgib Sumonthip ប្រើតែលេការពារកំដៅថ្ងៃហើយសម៉ត់រលោងបែបនេះ…..! មានវីដេអូ

ត្រូវលើកមេដៃអោយពិតមែនសម្រាប់ការមើលថែខ្លួនឯងយ៉ាងតារាសម្ដែង Gubgib Sumonthip អ្នកម៉ាក់កូនពីរវ័យ 34 ឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្រស់ស្អាតឡើងៗ

ជាពិសេសបំផុតនោះគឺរូបថតបង្អួតសម្រស់ពីប្រទេសកូរ៉េ ដោយសាម៉ីខ្លួននិងស្វាមីរូបសង្ហាលោក Bie Thasapak ហោះហើរទៅបំពេញភារកិច្ចបន្ទាន់ សម្រស់ស្រស់ស្អាតពិតៗ ដោយការតុបតែងខ្លួនជាក់ស្ដែងរបស់នាង ថ្វីត្បិតតែមើលទៅដូចជាសាមញ្ញៗ ប៉ុន្ដែនៅពេលអានប្រយោគសារហើយទើបដឹងថា ស្បែកមុខរបស់សាម៉ីខ្លួនប្រើត្រឹមតែលេការពារកំដៅថ្ងៃ  UV ប៉ុណ្ណោះ ក៏បានធ្វើអោយបណ្ដារអ្នកគាំទ្រដល់ថ្នាក់គាំងទាំងប្រទេស និងលាន់មាត់វ៉ាវជាខ្លាំង

ព្រោះតែស្បែកមុខនាងម៉ត់រលោង ស្រស់ស្រាយ បូករួមជាមួយនិងការតុបតែងខ្លួនផ្សេងទៀតកាន់តែធ្វើអោយទាក់ទាញទ្វេដង ជាមូលហេតុធ្វើអោយកន្លែងខមិនលោតមិនឈប់សោះឡើយ ហ្វេនៗនាំគ្នាសរសើរមិនឈប់មិនឈរទាល់តែសោះ

អត្ថបទដោយ : នីត្តា