ជាការពិតណាស់ នៅពេលពេលនេះតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង សុន ស្រីពេជ្រ និងស្វាមី បានក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ក្រោយពេលដែលអ្នកទាំងពីរសម្រេចចិត្តចូលរោងការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងនោះផងដែរ នៅថ្ងៃរៀបមង្គលការអ្នកនាង ស្រីពេជ្រ បានបង្ហើបរឿងមួយធ្វើឲ្យភ្ញៀវកិត្តិយសដែលនៅក្នុងកម្មវិធីភ្ញាក់ផ្អើល និងរំភើបចិត្តគ្រប់គ្នា ព្រោះអ្នកនាងថាបន្ទាប់ពីរៀបការហើយអ្នកនាងនឹងមានគម្រោងយកកូនបន្ទាប់ម្នាក់ទៀតហើយ។
ទន្ទឹមនឹងនោះ ក៏មានមហាជន និងចាស់ទុំជាច្រើនបាននាំគ្នាជូនពរដល់តារាស្រីរូបនេះនិងស្វាមី ឲ្យឆាប់សម្រេចបំណងប្រាថ្នាបន្ដរបស់ខ្លួនទៀត៕
អត្ថបទដោយ៖សុីវលី