Matt Peeranee ស្លៀកប៊ីគីនីអង្គុយថតរូបយ៉ាងក្ដៅរោលរាលនៅក្នុងខ្ទមស្បូវតូចបើមិនក្ដៅខ្លួនក៏ក្ដៅភ្នែកដែរ! មានវីដេអូ

មួយរយៈនេះមើលទៅតួឯកស្រីស្អាត Matt Peeranee ស្ថិតក្នុងពិភពជារបស់ខ្លួនឯង!! ព្រោះនៅលើបណ្ដាញសង្គម IG ឈ្មោះ @mattperanee ពោរពេញទៅដោយរូបភាពបង្អួតរាងក្នុងឈុតហែលទឹកគ្រប់ម៉ូដគ្រប់ពណ៌ ផុសរូបភាពដើម្បីជាការស្វាគមន៍ហ្វេនៗនាពេលព្រឹកព្រលឹមអមជាមួយឃ្លាថា “អរុណសួស្ដីដោយភាពស្រស់ស្រាយនិងភ្លឺស្វាង”

ផុសខាងលើបានបង្ហាញពីភាពស៊ិចស៊ីមួយបែបទៀតរបស់ Matt ដែលមកជាមួយឈុតហែលទឹកត្រូវបានច្នៃម៉ូដយ៉ាងឡូយ ខណៈពេលអង្គុយថតរូបហើយបញ្ឈជង្គង់ឡើង បង្អួតស្បែកសខ្ចីម៉ត់រលោងគ្មានទាស់នៅមាត់សមុទ្រ ដើម្បីកុំអោយហ្វេនៗក្ដៅភ្នែកខាំងជាងនេះសាម៉ីខ្លួននាងបានយករូបព្រះអាទិត្យធំមួយយកមកបិទត្រង់ដើមទ្រូងផងដែរ មុននិងអ្នកគាំទ្រកឈឺភ្នែកកាន់តែខ្លាំងសាម៉ីខ្លួនបានយករូបព្រះអាទិត្យធំមួយមកបិទនៅត្រង់កន្លែងដើមទ្រូងផងដែរ

ឃើញបែបនេះហើយអោយហ្វេនៗអូសរំលងយ៉ាងម៉េចកើត ត្រូវតែមើលហើយចុចឡាយអោយភ្លាមៗ សូម្បីតែខមិនខាងក្រោមរូបភាពក៏សុទ្ធតែសរសើរពីសម្រស់និងភាពស៊ិចស៊ីរបស់នាងច្រើនហូរហែរដែរចា

អត្ថបទដោយ​ : នីត្តា