គាំងមនុស្សពេញមួយកម្មវិធី Janie ស្លៀកតែលីអូនិងអាវត្រនាប់ទៅចូលរួមកម្មវិធីមនុស្សរាប់រយនាក់! មានវីដេអូ

ស្អាតទាំងក្រុមតែម្ដង សម្រាប់ក្រមុំៗក្នុងក្រុម angel ជាមួយរូបភាពជាក់ស្ដែងដែល Ann Alisha ទើបតែផុសនៅក្នុង IG ជាមួយប្រយោគថា  “11.09.2023 ក្រុមធ្លាក់ទឹកមិនលិចចូលភ្លើងមិនឆេះ” ជាការជួបជុំក្រុមមិត្តភ័ក្ដិក្នុងកម្មវិធីជាមួយគ្នាមានទាំង Jensuda, Nana, Woonsen, Ann Alisha និង Janie Alaphat Na Pompetch

ថ្វីត្បិតតែគ្រប់គ្នាស្អាតគ្មាននរណាចាញ់នរណាមែនពិត តែមើលទៅរូបភាពជុំក្រុមមួយនេះ Janie បានដណ្ដើមចំណាប់អារម្មណ៍ពីមិត្តភ័ក្ដិក្នុងក្រុមគ្មានសល់ ព្រោះតែសំលផកបំពាក់នៅលើខ្លួននាងគ្មាននរណាដូចនោះឡើយ ឈុតឡូយនិងស៊ិចស៊ីសាហាវ ខាងលើពាក់តែអាវត្រនាប់តូចពណ៌ស តែខាងក្រោមកាន់តែរន្ធត់ព្រោះស្លៀកតែលីអូតូចមួយ អាចនិយាយថាគ្រប់គ្នានៅក្នុងកម្មវិធីត្រូវគាំងនិយាយមិនចេញ

បន្ទាប់នោះមកសាម៉ីខ្លួនក៏បញ្ជាក់ភាពស៊ិចស៊ីរោលរាលរបស់ខ្លួនដោយការផុសរូបនៅក្នុង IG ផ្ទាល់ខ្លួនម្ដងទៀត ថែមទាំងមានឃ្លាថា “Talk 30 to me” ច្បាស់ៗដោយមិនចាប់ចាំពង្រីកមនុស្សស្រីដែលហឹរបំផុតក្នុងឆ្នាំនេះ

អត្ថបទដោយ : នីត្តា